យុគសម័យ - នាថ្ងៃទី ១៦ ខែកក្កដា សាកលវិទ្យាល័យមន្រ្តីព័ត៌មាន (ខេត្ត Khanh Hoa) បានរៀបចំពិធីប្រគល់សញ្ញាប័ត្រដល់មន្រ្តីកងទ័ពប្រជាជនឡាវចំនួន ១៨ នាក់ (វគ្គទី ៨) និងមន្រ្តីកងយោធពលខេមរភូមិន្ទ (វគ្គទី ១៣) ។
ពិធីប្រគល់សញ្ញាប័ត្រសម្រាបសិក្ខាកាមឡាវ។
ក្នុងអំឡុងពេលសិក្សានៅសាកលវិទ្យាល័យនេះ សិក្ខាកាមយោធានៃប្រទេសឡាវនិងកម្ពុជាបានទទួលការបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋាននៃម៉ាក្សនិយម - លេនីននិយម មនោគមវិជ្ជាហូជីមីញ មាគ៌ាបដិវត្តរបស់វៀតណាមនិងខ្លឹមសារអំពីវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រដែលចាំបាច់ទាក់ទងនឹងសកម្មភាពយោធាមួយចំនួនទៀត។ ក្រៅពីនេះ សិក្ខាកាមបានសិក្សាអំពីការកសាងទស្សនៈពិភពលោក វិធីសាស្រ្តវិទ្យាសាស្ត្រ គុណធម៌នយោបាយ សីលធម៌និងរបៀបធ្វើការ។
លើសពីនេះទៅទៀត សិក្ខាកាមក៏ត្រូវបានបំពាក់នូវចំណេះដឹងផ្នែកវិទ្យាសាស្ត្រគ្រឹះនិងមុខជំនាញព័ត៌មានផងដែរ ដោយធានាថាមន្រ្តីក្រោយពេលបញ្ចប់ការសិក្សាមានសមត្ថភាពធ្វើបានល្អក្នុងការផ្តល់យោបល់ រៀបចំការគ្រប់គ្រង បទបញ្ជា និងបណ្តុះបណ្តាលផ្នែកព័ត៌មាននិងកេងប្រវ័ញ្ជនូវឧបករណ៍ទំនាក់ទំនងដែលមាននៅក្នុងក្របខណ្ឌរបស់កងទ័ពប្រជាជនឡាវនិងកងយោធពលខេមរភូមិន្ទកម្ពុជាប្រកបដោយប្រសិទ្ធិភាព ហើយមានសមត្ថភាពក្នុងការសិក្សាដោយខ្លួនឯង ការស្រាវជ្រាវ ធ្វើឱ្យប្រសើរឡើងនូវគុណវុឌ្ឍិរបស់ខួន បំពេញតាមតម្រូវការអភិវឌ្ឍន៍នៃសង្គ្រាមសម័យទំនើប។
នៅចុងបញ្ចប់នៃវគ្គនេះ សិក្ខាកាមទាំងអស់ដែលបញ្ចប់ការសិក្សា ទទួលបានលទ្ធផលល្អបង្គួរនិងល្អ ដែលក្នុងនោះ មានសិក្ខាកាមបញ្ចប់ការសិក្សាទទួលបានលទ្ធផលល្អ៕(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: qdnd.vn)

មតិពីមិត្តអ្នកអាន