យុគសម័យ - ដោយទទួលបានដំណឹងថា លោកនាយឧត្តមសេនីយ៍ Sisavath Keobounphanh អតីតនាយករដ្ឋមន្រ្តី អតីតប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សកសាងជាតិឡាវ បានទទួលមរណភាព នាថ្ងៃទី១២ ខែឧសភា។ នៅរសៀលថ្ងៃទី ១៣ ខែឧសភា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាម អញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិលោកអតីតនាយករដ្ឋមន្ត្រីឡាវ Sisavat Keobounphanh។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន សម្តែងនូវការសោកស្តាយ អាឡោះអាល័យ និងចែករំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះ បក្ស រដ្ឋ ប្រជាជនឡាវ និងក្រុមគ្រួសារសពលោកអតីតនាយករដ្ឋមន្ត្រីឡាវ Sisavat Keobounphanh
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចារលើសៀវភៅ ក្រាំងមាសថា៖ “សូមសម្តែងនូវការសោកស្តាយ អាឡោះអាល័យ ចំពោះសមមិត្ត Sisavat Keobounphanh … ជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបរបស់ប្រជាជនឡាវ ជាយុទ្ធជនបដិវត្តដ៏អង់អាចក្លាហានមួយរូប បានលះបង់គ្រប់បែបយ៉ាង តស៊ូ ដើម្បីឯករាជ្យជាតិ សុភមង្គលរបស់ប្រជាជន និងការអភិវឌ្ឍរីកចម្រើននៃប្រទេសឡាវ និង ជាមិត្តដ៏ល្អរបស់ប្រជាជនវៀតណាម។ មរណភាពរបស់លោក Sisavat Keobounpphanh គឺជាការបាត់បង់ដ៏ធំធេង ចំពោះបក្ស រដ្ឋ ប្រជាជនឡាវ និងក្រុមគ្រួសារសព។ បក្ស រដ្ឋ និងប្រជាជនវៀតណាមបានបាត់បង់មិត្តដ៏ល្អមួយរូប សមមិត្តដ៏ស្មោះត្រង់មួយរូប។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាម អញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិលោកអតីតនាយករដ្ឋមន្ត្រីឡាវ Sisavat Keobounphanh ។ (រូបថត vnanet.vn)
ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជួបជាមួយ លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ Buonnhang Vorachith និងលោកនាយករដ្ឋមន្រ្តីឡាវ Thoongloun Sisulith ។
នៅក្នុងជំនួបជាមួយលោកអគ្គលេខាបក្ស ប្រធានារដ្ឋឡាវ Buonnhang Vorachith ភាគីទាំងពីរបានឯកភាពគ្នាថា ក្នុងបរិបទដែលស្ថានភាពពិភពលោក និងតំបន់មានការប្រែប្រួលប្រែប្រួលដែលមិនអាចប៉ាន់ស្មានបានដូចបច្ចុប្បន្ន វៀតណាមនិងឡាវតែងតែប្រកៀកស្មារនឹងគ្នា និងជួយគាំទ្រគ្នាអស់ពីសមត្ថភាព ដោយឈរលើមូលដ្ឋាននៃចំណងមិត្តភាពដ៏ធំមហិមា និងសមគ្គីភាពជាពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនទាំងពីរ។
នៅក្នុងជំនួបជាមួយ លោកនាយករដ្ឋមន្ត្រីឡាវ Thoongloun Sisulith នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពបន្តសហប្រតិបត្តិការក្នុងការពន្លឿនការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនៃលទ្ធផលនូវសម័យប្រជុំលើកទី ៤២ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្រ្តីឡាវបានអះអាងថា នឹងបន្តគាំទ្រដល់ប្រទេសវៀតណាម ដើម្បីសម្រេចបានជោគជ័យនូវតួនាទីជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១ ហើយទន្ទឹមនឹងនេះក៏សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសវៀតណាម ដើម្បីដោះស្រាយបណ្តាបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា./.
(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន