នាពេលព្រឹកថ្ងៃទី៥ ខែឧសភា នៅច្រកព្រំដែន Moc Bai ខេត្ត Tay Ninh លោក Dang Minh Hung អនុប្រធានគណៈកម្មាធិការខេត្ត Binh Duong បានប្រគល់អំណោយដែលជាការជួយឧបត្ថម្ភជូនខេត្តកណ្តាល។ អញ្ជើញមកចូលរួមកម្មវិធីប្រគល់-ទទួលនេះមានវត្តមានរបស់លោក Nguyen Huynh Dinh អនុប្រធានគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមខេត្ត លោកវរសេនីយ៍ឯកបំរុង Dinh Trong Co អនុប្រធានបញ្ជាការដ្ឋានយោធាខេត្ត និងឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល ព្រមទាំងបណ្តាថ្នាក់ដឹកនាំរដ្ឋបាលខេត្តកណ្តាលផ្សេងទៀត។
គណៈកម្មាធិការប្រជាជនខេត្ត Binh Duong (វៀតណាម) ប្រគល់ជូនខេត្តកណ្តាលសាច់ប្រាក់ចំនួន ៣០,០០០ដុល្លារអាមេរិក និងសំភារៈបរិក្ខារពេទ្យជាច្រើនសំរាប់ប្រឆាំងជំងឺកូវីដ១៩
អំណោយដែលផ្តល់ជូនរដ្ឋបាលនិងប្រជាជនខេត្តកណ្តាលរួមមានសាច់ប្រាក់៣០,០០០ដុល្លារអាមេរិក ម៉ាសពេទ្យ២៥,០០០ ម៉ាសក្រណាត់១៥,០០០និងសំភារៈពេទ្យមួយចំនួនផ្សេងទៀត។ នេះជាអំណោយដែលគណៈកម្មាធិការបក្ស អាជ្ញាធរនិងប្រជាជនខេត្ត Binh Duong ផ្តល់ជូនរដ្ឋបាលនិងប្រជាជនខេត្តកណ្តាលក្នុងបំណងសម្រួលដល់ការលំបាកនិងរួមដៃប្រឆាំងនឹងជំងឺកូវីដ១៩។
ឯកឧត្តមអភិបាលរងខេត្តកណ្តាលបានសម្តែងនូវក្តីរំភើបចំពោះទឹកចិត្តពីខេត្ត Binh Duong ហើយបានបញ្ជាក់ពីអត្ថប្រយោជន៍ជាក់ស្តែងដ៏សំខាន់របស់អំណោយទាំងនេះក្នុងកិច្ចការប្រឆាំងនិងបង្ការជំងឺកូវីដ១៩នាពេលសព្វថ្ងៃរបស់ខេត្ត។
ក្នុងឱកាសនេះដែរ លោក Dang Minh Hung ក៏បានប្រគល់សាច់ប្រាក់ចំនួន១០,០០០ដុល្លារអាមេរិកជូនសមាគមខ្មែរ-វៀតណាមនៅកម្ពុជាសំរាប់បង្ការនិងប្រឆាំងជំងឺកូវីដ១៩តាមរយៈលោក Lai Xuan Chien អគ្គរដ្ឋទូតនៃស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕
(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)
(ប្រភពព័ត៌មាន: binhduong.gov.vn)

មតិពីមិត្តអ្នកអាន