កងទ័ពការពារព្រំដែនខេត្ត Quang Nam ជួយគាំទ្រអង្ករជិត ២ តោនសម្រាប់ខេត្តសេកុងប្រទេសឡាវ

16:25 | 02/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាពេលថ្មីៗនេះ នៅតំបន់បង្គោលព្រំដែនលេខ ៦៦៦ ក្រោមការគ្រប់គ្រងរបស់ប៉ុស្តិ៍ការពារព្រំដែន A Dot ក្រុមបេសកកម្មនៃបញ្ជាការដ្ឋានការពារព្រំដែនខេត្ត Quang Nam បានរៀបចំពិធីផ្តល់ជំនួយឧបត្ថម្ភអង្ករចំនួន ១,៧ តោននិងឧបករណ៍ពេទ្យជាច្រើន ដល់កងអនុសេនាធំលេខ ៥៣១ នៃបញ្ជាការដ្ឋានយោធានិងប៉ុស្តិ៍នគរបាលតាវៀង ខេត្តសេកុង ប្រទេសឡាវ។

កងទ័ពការពារព្រំដែនខេត្ត Quang Nam ជួយគាំទ្រអង្ករជិត ២ តោនសម្រាប់ខេត្តសេកុងប្រទេសឡាវ

តំណាងបញ្ជាការដ្ឋានការពារព្រំដែនខេត្ត Quang Nam លោកវរសេនីយ៍ឯកបំរុង Nguyen Manh Hung អនុប្រធានសេនាធិការការពារព្រំដែនខេត្ត បានប្រគល់ អង្ករ ១,៧ តោន ម៉ាស់វេជ្ជាសាស្ត្រចំនួន ៨០០សន្លឹក និងសំលៀកបំពាក់ការពារចំនួន ២៥ សំរាប់ ដើម្បីជួយបម្រើការការពារនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ ។ឧបករណ៍និងសម្ភារៈបរិក្ខាពេទ្យរួមមានឧបករណ៍វាស់សីតុណ្ហភាពរាងកាយ ថ្នាំបាញ់សម្លាប់មេរោគ ទឹកអាល់កុលកំចាត់មេរោគនិងស្រោមដៃពេទ្យជាដើម។

សកម្មភាពនេះបានបង្ហាញពីចំណាប់អារម្មណ៍និងការលើកទឹកចិត្តរបស់កងទ័ពការពារព្រំដែនខេត្ត Quang Nam ដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារព្រំដែនខេត្តសេកុងក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។តំណាងកងអនុសេនាធំលេខ ៥៣១ លោកវរសេនីយ៍ត្រី សេងវ៉ៃសាយផេតសាមហាំ បានសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់និងជំនួយទាន់ពេលវេលារបស់កងទ័ពការពារព្រំដែនខេត្ត Quang Nam។

ដោយហេតុនេះពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាពពិសេសនិងកិច្ចសហប្រតិបត្តិការរវាងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ ដោយរួមចំណែកដល់ការការពារជំងឺរាតត្បាតនិងថែទាំសុខភាពសម្រាប់មន្ត្រីនិងយុទ្ធជននៃអង្គភាពនានា ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរថែមទៀតផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ