មន្ទីរពេទ្យសម្ភពមជ្ឈឹមបានបរិច្ចាគ សំលៀកបំពាក់ការពារចំនួន ៥០០ ឈុតដល់សមាគមមិត្តភាពនិងសហប្រតិបត្តិការវៀតណាម - បារាំង

18:17 | 25/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - មន្ទីរពេទ្យសម្ភពមជ្ឈឹម ទើបតែបានបរិច្ចាគឧបករណ៍ការពារ ៥០០ យុតដល់សមាគមមិត្តភាពនិងសហប្រតិបត្តិការវៀតណាម - បារាំង ដើម្បីជួយឧបត្ថម្ភប្រជាជនបារាំងប្រឆាំងនឹងជំងឺរាតត្បាត COVID - 19 ។

មន្ទីរពេទ្យសម្ភពមជ្ឈឹមបានបរិច្ចាគ សំលៀកបំពាក់ការពារចំនួន ៥០០ ឈុតដល់សមាគមមិត្តភាពនិងសហប្រតិបត្តិការវៀតណាម - បារាំង។

ឆ្លើយតបទៅនឹងការអំពាវនាវរបស់សមាគមន៍មិត្តភាពនិងសហប្រតិបត្តិការវៀតណាម - បារាំង មន្ទីរពេទ្យសម្ភពមជ្ឈឹមបានបរីច្ចាគសំលៀកបំពាក់ប្រឆាំងនឹងជំងឺរាតត្បាតដែលមានគុណភាពចំនួន ៥០០ ឈុតដល់សមាគមមិត្តភាពនិងសហប្រតិបត្តិការវៀតណាម - បារាំង។

បច្ចុប្បន្ននេះមានប្រទេសជាច្រើននៅជុំវិញពិភពលោកកំពុងប្រឈមមុខនឹងការរីករាលដាលនៃជំងឺរាតត្បាត COVID ​- 19 ហើយប្រទេសបារាំងមានករណីស្លាប់និងស្លាប់ខ្ពស់បំផុតទី ៤ នៅលើពិភពលោក។ គ្រូពេទ្យនិងគិលានុបដ្ឋាយិកាបារាំងកំពុងជួបប្រទះការលំបាកជាច្រើន ដើម្បីគ្រប់គ្រងជំងឺនេះ។ ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្ររួមទាំងសម្លៀកបំពាក់ការពារប្រឆាំងនឹងជំងឹរាតត្បាតគឺចាំបាច់ណាស់។

សាស្ត្រាចារ្យរងលោក Tran Danh Cuong នាយកមន្ទីរពេទ្យសម្ភពមជ្ឈឹមបានឲ្យដឹងថា មន្ទីរពេទ្យនៅពេលនេះទោះបីផ្តោតសំខាន់លើឧបករណ៍សម្លៀកបំពាក់ការពារសម្រាប់គ្រូពេទ្យបុគ្គលិកពេទ្យនៃមន្ទីរពេទ្យសម្រាប់ការព្យាបាលនិងប្រយុទ្ធប្រឆាំងនឹងជំងឹរាតត្បាត ទោះយ៉ាងណាមន្ទីរពេទ្យក៏ចង់ចូលរួមចំណែកនិងចែករំលែកជាមួយគ្រូពេទ្យនិងប្រជាជនបារាំងផងដែរ។

ការយកចិត្តទុកដាក់នៃមន្ទីរពេទ្យសម្ភពមជ្ឈឹម បានបង្ហាញពីសាមគ្គីភាពនិងការត្រៀមខ្លួនដើម្បីចែករំលែកជាមួយប្រជាជនបារាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID - 19។

សាស្ត្រាចារ្យរងលោក Tran Danh Cuong បានឲ្យដឹងថា ក្នុងរយៈពេលខាងមុខនេះ មន្ទីរពេទ្យនឹងបន្តអំពាវនាវឱ្យអង្គការនិងបុគ្គលបន្តចូលរួមចំណែកក្នុងកម្មវិធីរបស់សមាគម។

ក្នុងពិធីទទួល តំណាងសមាគមមិត្តភាពសហប្រតិបត្តិការវៀតណាម - បារាំង បានថ្លែងអំណរគុណដល់មន្ទីរពេទ្យសម្ភពមជ្ឈឹម ចំពោះការជួយឧបត្ថម្ភរបស់មន្ទីពេទ្យ ហើយនឹងចែកជូនដល់ក្រុមគ្រូពេទ្យនិងប្រជាជនបារាំងយ៉ាងឆាប់រហ័ស។

មុននេះសមាគមមិត្តភាពនិងសហប្រតិបត្តិការវៀតណាម - បារាំង បានប្រគល់ម៉ាសវេជ្ជសាស្ត្រចំនួន ៥១,០០០ ម៉ាសដល់ប្រជាជនមិត្តបារាំង។

មុននេះសមាគមមិត្តភាពនិងសហប្រតិបត្តិការវៀតណាម - បារាំង បានប្រគល់ម៉ាសវេជ្ជសាស្ត្រចំនួន ៥១,០០០ ម៉ាសដល់ប្រជាជនមិត្តបារាំង។ ចំនួនម៉ាសវេជ្ជសាស្រ្តដែលមានតម្លៃជាង ២០០ លានដុង ដែលបានបរិច្ចាគ ដោយសមាគមអតីតនិស្សិតវៀតណាមនៅប្រទេសបារាំង (UAVF) អង្គការមជ្ឈឹមនិងមូលដ្ឋាន អាជីវកម្មវៀតណាមបានសហការជាមួយប្រទេសបារាំង… បច្ចុប្បន្នសមាគមនៅតែបន្តអំពាវនាវឱ្យមានការគាំទ្របន្ថែមទៀត៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន