សម្ព័ន្ធយុវជនខេត្ត An Giang សួរសុខទុក្ខ និងជូនអំណោយដល់និស្សិតកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

19:48 | 15/04/2020

នាព្រឹកថ្ងៃទី១៤ ខែមេសា ក្រុមបេសកកម្មនៃសម្ព័ន្ធយុវជនខេត្ត An Giang វៀតណាមបានទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅខេត្ត An Giang នៃប្រទេសវៀតណាម។

សម្ព័ន្ធយុវជនខេត្ត An Giang ជូនអំណោយដល់និស្សិតកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ (រូបថត៖ baoangiang.com.vn)

ក្រុមបេសកកម្មនៃសម្ព័ន្ធយុវជនខេត្ត An Giang បានទៅជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ ព្រមទាំងជូនអំណោយដល់និស្សិតកម្ពុជា ៦ នាក់ដែលកំពុងស្នាក់នៅអន្តេវាសិកដ្ឋានសកលវិទ្យាល័យ An Giang។

នាថ្ងៃទី១៥ ខែមេសា ក្រុមបេសកកម្មសម្ព័ន្ធយុវជនខេត្ត An Giang ក៏ទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីដល់កម្មាភិបាលជនជាតិខ្មែរដែលកំពុងធ្វើការនៅស្រុក Tinh Bien ស្រុក Tri Ton និងស្រុក Chau Thanh នៃខេត្ត An Giang ផងដែរ៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន