លោកជំទាវ Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម​ (VUFO)​ បានផ្ញើលិខិតជូនពរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

15:15 | 11/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅពាក់កណ្តាលខែមេសា ក្នុងនាមសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) និងសមាគមមិត្តភាពវៀតណាម - កម្ពុជា ប្រធានសហភាពលោកជំទាវ Nguyen Phuong Nga បានផ្ញើសារជូនពរឆ្នាំថ្មីដល់ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនិងសមាគមមិត្តភាពកម្ពុជា - វៀតណាម។

លោកជំទាវ Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម​ (VUFO)​ បានផ្ញើលិខិតជូនពរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

ក្នុងលិខិត ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមសូមជូនពរសុខភាព ជោគជ័យ និងសុភមង្គលដល់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា - វៀតណាម។ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និង គ្រួសាររបស់មន្រ្តីស្ថានទូត បុគ្គលិកបំពេញកិច្ចការមិត្តភាពកម្ពុជា - វៀតណាម ចាប់ពីថ្នាក់មជ្ឈឹមរហូតដល់ថ្នាក់មូលដ្ឋាននៃប្រទេសកម្ពុជា និងមិត្តភក្តិកម្ពុជាកំពុងរស់នៅសិក្សានិងធ្វើការនៅប្រទេសវៀតណាម។

លោកជំទាវ Nguyen Phuong Nga មានសេចក្តីរីករាយចំពោះសមិទ្ធិផលគួរឱ្យកត់សម្គាល់លើគ្រប់វិស័យនៃព្រះរាជាណាចក្រកម្ពុជាក្នុងប៉ុន្មានឆ្នាំកន្លងមក ដោយជឿជាក់យ៉ាងមុតមាំថាក្រោមការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជានឹងបន្តទទួលបានសមិទ្ធិផលដ៏អស្ចារ្យបន្ថែមទៀតក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាដ័ស្រស់ស្អាត។

ក្នុងឱកាសនេះ លោកជំទាវ Nguyen Phuong Nga បានថ្លែងអំណរគុណចំពោះការសម្របសម្រួល និងការគាំទ្រដ៏មានប្រសិទ្ធិភាពរបស់ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាម សមាគមមិត្តភាពឡាវ - វៀតណាម សម្រាប់សម្ព័ន្ធអង្គការមិត្តភាពវៀតណាមនិងសមាគមមិត្តភាពវៀតណាម - កម្ពុជា គ្រប់ជាន់ថ្នាក់ក្នុងប៉ុន្មានឆ្នាំកន្លងមក ដែលរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យនៃសកម្មភាពសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងប្រជាជនរបស់ប្រទេសទាំងពីរ។

លោកជំទាវប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានសរសេរក្នុងលិខិតថា៖ “នៅក្នុងបរិបទនៃពិភពលោកទាំងមូល កំពុងប្រឈមនឹងជំងឺរាតត្បាត Covid - 19 ប្រទេសយើងទាំងពីរកំពុងផ្តោតការយកចិត្តទុកដាក់និងកិច្ចខិតខំប្រឹងប្រែងដើម្បីជំនះរាល់ការលំបាកនិងបញ្ហាប្រឈមដែលបណ្តាលមកពីជំងឺរាតត្បាត។ យើងជឿជាក់ថា នាពេលខាងមុខនេះ អង្គភាពមិត្តភាពនៃប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ អនុវត្តសកម្មភាពជាក់ស្តែងនិងប្រសិទ្ធភាព រួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសនីមួយៗ និងជំរុញទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជានឹងស្ថិតស្ថេរជារៀងរហូត"៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន