យុគសម័យ - នារសៀលថ្ងៃទី ៩ ខែមេសា នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម - ឡាវក្នុងនគរបាលប្រជាជនបានផ្តល់ជូនទឹកប្រាក់ចំនួន ១០០ លានដុងនិងម៉ាស់ចំនួន ១០០០ សន្លឹកដល់សមាគមមិត្តភាពមជ្ឈិមវៀតណាម-ឡាវ ដើម្បីបញ្ជូនទៅប្រទេសមិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។
ទិដ្ឋភាពនៃពិធីនេះ
ក្នុងពិធីនេះ លោកវរសេនីយ៍ទោបំរុង Nguyen Minh Hieu អនុប្រធានអចិន្ត្រៃយ៍នៃសមាគមមិត្តភាពវៀតណាម - ឡាវក្នុងនគរបាលប្រជាជនបានឲ្យដឹងថា “មុនពេលដែលជំងឺរាតត្បាតកូវីដ១៩ កំពុងរីករាលដាលដ៏ស្មុគស្មាញនៅលើពិភពលោកសមាគមមិត្តភាពវៀតណាម - ឡាវបានឆ្លើយតបយ៉ាងសកម្មចំពោះគោលនយោបាយរបស់សមាគមមិត្តភាពមជ្ឈិមវៀតណាម-ឡាវលើការផ្គត់ផ្គង់សម្ភារៈបរិក្ខាពេទ្យដើម្បីជួយទ្រទ្រង់ដល់សមាគមមិត្តភាពមជ្ឈិមឡាវ - វៀតណាម។
យោងតាមលោក Nguyen Van My អគ្គលេខាធិការនៃសមាគមមិត្តភាពមជ្ឈិមវៀតណាម - ឡាវបានឲ្យដឹងថា«នាបច្ចុប្បន្ននេះមានស្ថាប័នមានសមត្ថកិច្ចជាង ៤០ ដែលជាសមាគមមិត្តភាពវៀតណាម - ឡាវនៅតាមមូលដ្ឋាននិងអង្គភាពនានាប៉ុន្តែសមាគមមិត្តភាពវៀតណាម-ឡាវនៅក្នុងនគរបាលវៀតណាមគឺជាអង្គភាពឈានមុខគេក្នុងការបរិច្ចាគនិងគាំទ្រដល់ប្រជាជន ឡាវយ៉ាងសកម្ម។ ខ្ញុំគិតថានេះជាសកម្មភាពដ៏មានអត្ថន័យនិងជាក់ស្តែងដោយបញ្ជាក់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងនគរបាល សមាគមមិត្តភាពវៀតណាម - ឡាវក្នុងនគរបាលប្រជាជន ក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាព វៀតណាម - ឡាវ ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន