សន្និសីទពាណិជ្ជកម្មតាមអនឡាញ់ស្តីពីផលិតផលប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩ (COVID-19) នៅប្រទេសចិន

07:11 | 03/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - សន្និសីទពាណិជ្ជកម្មតាមអនឡាញ់ស្តីពីផលិតផល​បង្ការនិងទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ១៩ រវាងវៀតណាមនិងចិន បានជួយឲ្យអង្គភាពអាជីវកម្មមិនចាំបាច់ធ្វើដំំំំណើរទៅណាទេប៉ុន្តែអាចសហការគ្នាក្នុងការធ្វើពាណិជ្ជកម្មជាមួយសហគ្រិនចិននិងប្រទេសដទៃទៀតផងដែរ។

សន្និសីទពាណិជ្ជកម្មតាមអនឡាញ់ស្តីពីផលិតផល​បង្ការនិងទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ១៩ រវាងវៀតណាមនិងចិន បានជួយឲ្យអង្គភាពអាជីវកម្មអាចសហការគ្នាក្នងការធ្វើពាណិជ្ជកម្មជាមួយសហគ្រិនចិននិងប្រទេសដទៃទៀត


នាថ្ងៃទី ៣១ ខែមិនាឆ្នាំ ២០២០ នាយកដ្ឋានជំរុញពាណិជ្ជកម្មបានសហការជាមួយទីភ្នាក់ងារជំរុញនិងអភិវឌ្ឍន៍ពាណិជ្ជកម្មបរទេសខេត្តស៊ីឈួន (Sichuan) នៃប្រទេសចិន បានរៀបចំឲ្យអង្គភាពអាជីវកម្មវៀតណាមចូលរួមសន្និសីទអន្តរជាតិតាមអនឡាញ់ស្តីពីផលិតផលប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ១៩។

នៅក្នុងសន្និសីទនេះ សហគ្រាសវៀតណាមបានធ្វើប្រតិបត្តិការប្រមាណ ៤០ ជាមួយសហគ្រាសចិន។ អាជីវកម្មវៀតណាមបានស្វែងរកនិងតភ្ជាប់ទៅនឹងក្រុមហ៊ុនផលិតនិងផ្គត់ផ្គង់វត្ថុធាតុដើមនិងផលិតផលជំនាញក្នុងការការពារនិងប្រឆាំងជម្ងឺឆ្លងរបស់ចិនផងដែរ។

យោងតាមការវាយតម្លៃរបស់សហគ្រាសវៀតណាមដែលចូលរួមក្នុងសន្និសីទនេះបានឲ្យដឹងថានេះគឺជាឱកាសល្អសម្រាប់អង្គភាពអាជីវកម្មវៀតណាម អាចអនុវត្តការសិក្សាអំពីសមត្ថភាពផលិតកម្មនិងផ្គត់ផ្គង់របស់ដៃគូចិន ក៏ដូចចជាស្វែងយល់អំពីភាពប្រកួតប្រជែងនៃទីផ្សារផលិតផលប្រឆាំងនឹងជម្ងឺរាតត្បាតផងដែរ។

ទន្ទឹមនឹងនេះការដាក់ពង្រាយសកម្មភាពកិច្ចសហប្រតិបត្តិការអាជីវកម្មយ៉ាងឆាប់រហ័សមិនត្រឹមតែជាមួយដៃគូចិនប៉ុណ្ណោះទេប៉ុន្តែក៏ថែមទាំងសម្រាប់ជាមួយដៃគូអាជីវកម្មមកពីប្រទេសដទៃទៀតដែលចូលរួមក្នុងសន្និសីទនេះផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vietnambiz.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip