អាស៊ានត្រូវការបង្រួបបង្រួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ១៩ (Covid-19)

17:41 | 27/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ជម្ងឺរាតត្បាតកូវីដ១៩(Covid-19) កំពុងបង្កការបំផ្លិចបំផ្លាញយ៉ាងគំហុកនៅទូទាំងពិភពលោក ហើយតួរលេខអ្នកឆ្លងនិងអ្នកស្លាប់ដោយសារជម្ងឺរាតត្បាតកូវីដ១៩ ក៏បានបង្ហាញផងដែរថាស្ថានភាពនេះកាន់តែក្រៀមក្រំណាស់។

អាស៊ានត្រូវការបង្រួបបង្រួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ១៩ (Covid-19) (រូបថត៖ baoquocte)

គិតត្រឹមដល់ព្រឹកថ្ងៃទី ២៧ ខែមីនា ពិភពលោកទាំងមូលមានអ្នកឆ្លងជាង ៥០០.០០០ នាក់ ហើយប្រព័ន្ធអន្តរជាតិក៏រងផលប៉ះពាល់យ៉ាងខ្លាំងនៅពេលដែលប្រទេសនានារឹតត្បិតការចេញចូលនិងសកលភាវូបនីយកម្មត្រូវបានធ្លាក់ចុះពុំជាខានឡើយ។ ហេតុដូច្នេះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសអាស៊ានត្រូវបញ្ជាក់ពីតួរនាទីស្នូលរបស់ខ្លួន និងរួមសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិនេះដោយមិនដើរផ្ទុយទៅវិញនឹងទិសដៅវិជ្ជមាននោះឡើយ។

ឆ្លងកាត់រាល់កាលំបាក់ជាបន្តបន្ទាប់អស់រយៈពេល ៥២ ឆ្នាំកន្លងមក ភាពធន់របស់អាស៊ានអាចមើលឃើញយ៉ាងច្បាស់លាស់ណាស់។អាស៊ានបានធ្វើឱ្យខ្លួនក្លាយជាចំណុចកណ្តាលនៃតំបន់រីកចម្រើនកាន់តែល្អប្រសើរឡើងដោយដើរតួនាទីកសាងនិម្មាបនកម្មតំបន់ ដើម្បីលើកកម្ពស់សន្តិភាពនិងស្ថេរភាពក្នុងតំបន់ដោយបង្កើតនូវមធ្យោបាយនិងយន្តការកិច្ចសហប្រតិបត្តិការជាច្រើន ពោលគឺចាប់ពីវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំ ១៩៨៩ ដល់កិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក៏ដូចជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាននាពេលថ្មីៗនេះ។

ប៉ុន្តែអាស៊ានមិនដែលប្រឈមមុខនឹងបញ្ហាដូចជាជម្ងឺរាតត្បាតកូវីដ១៩តាំងពីមុនមកនោះឡើយដែលជាវិបត្តិសុខភាពសាធារណៈដែលរីករាលដាលនៅក្នុងតំបន់យ៉ាងឆាប់រហ័សដែលមានប្រព័ន្ធថែទាំសុខភាពត្រូវបានវាយតម្លៃថាមិនសូវបានល្អទេ។

ហេតុដូច្នេះ អាស៊ានចាំបាច់ត្រូវចាប់យកវិធានការចំនួន ៣ ដ៏សំខាន់ៗ ជាអាទិ៍ទីមួយសមាជិកអាស៊ាននីមួយៗ ត្រូវតែមានតម្លាភាពនិងម៉ឺងម៉ាត់ក្នុងផ្តល់ព័ត៌មាននិងដោះស្រាយចំពោះករណីដែល ឆ្លងជំងឺរាតត្បាតកូវីដ១៩នៅខាងក្នុងព្រំដែន។ បន្ទាប់មកទៀតគឺ អាស៊ានទាំងមូលត្រូវការការពារនិងទប់ស្កាត់នឹងការរីករាលដាលនៃជម្ងឺរាតត្បាតកូវីដ១៩ ប្រដូចជាតំបន់បង្រួបបង្រួមមួយតាម រយៈការចែករំលែកព័ត៌មាននិងការសម្របសម្រួលគ្នាខាងគោលនយោបាយប្រកបដោយប្រសិទ្ធភាពដើម្បីការពារកុំអោយជំងឺនេះកើតឡើងម្តងទៀត។ ហើយចុងក្រោយគឺអាស៊ានត្រូវរកគ្រាប់វិធីដើម្បីការពារប្រទេសខាងក្រៅឆ្លៀតយកឱកាសនៃការផ្ទុះជម្ងឺនេះដើម្បីធ្វើឲ្យបែកបាក់ប្លុកអាស៊ានផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន