ឯកអគ្គារាជទូតកម្ពុជាប្រចាំនៅវៀតណាមថ្លែងអំណរគុណប្រទេសវៀតណាមដែលបានជួយឧបត្ថម្ភនូវគ្រឿងបរិក្ខាវេជ្ជសាស្រ្តប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ១៩ (COVID-19)

13:18 | 28/03/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ២៧ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម (រូបថត៖ VGP)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជឿជាក់ថាដោយមានបទពិសោឌន៍ផ្នែកការទូតដ៏ល្អរបស់ខ្លួន ឯកឧត្តម ចាយ ណាវុធ នឹងក្លាយជាស្ពានភ្ជាប់ចំណងមិត្តភាព និងរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងដ៏ល្អប្រពៃរវាងវៀតណាមនិងកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ លោក Nguyen Xuan Phuc បានបញ្ជាក់ថារដ្ឋាភិបាលវៀតណាមសម្រេចផ្តល់ជំនួយឧបត្ថម្ភរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជានូវគ្រឿងបរិក្ខាវេជ្ជសាស្ត្រមួយចំនួនដោយមានទឹកប្រាក់ស្មើនឹង ១០០.០០០ ដុល្លារអាមេរិកផងដែរ។ រីឯក្រសួងសុខាភិបាលវៀតណាមក៏នឹងផ្តល់ជូនប្រទេសកម្ពុជានូវឧបករណ៍ធ្វើតេស្តវីរុស SARS-CoV-2 មួយចំនួន ដែលមានទឹកប្រាក់ស្មើនឹង ៥ ពាន់លានដុងផងដែរ។

ម្យ៉ាងវិញទៀត លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា លទ្ធផលធំបំផុតនៃឆ្នាំកន្លងមកគឺរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារច្បាប់ដែលទទួលស្គាល់សមិទ្ធិផលនៃការងារខ័ណ្ឌសីមានិងបោះ បង្គោលព្រំដែនគោក ព្រមទាំងស្នើឱ្យភាគីកម្ពុជាពង្រឹងការគ្រប់គ្រងព្រំដែនដើម្បីទប់ស្កាត់ជម្ងឺឆ្លងក៏ប៉ុន្តែនៅតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពាណិជ្ជកម្មទំនិញឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរផងដែរ។

ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet)

ចំណែកឯកអគ្គរាជទូត ចាយ ណាវុធ វិញ ឯកឧត្តមបានបង្ហាញចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍរបស់វៀតណាមលើវិស័យជាច្រើន ជាពិសេសកាលពីឆ្នាំមុន កំណើនសេដ្ឋកិច្ចបានឈានដល់ជាង ៧% ហើយ ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាមដែលបានជួយឧបត្ថម្ភដល់ប្រទេសកម្ពុជានូវបរិក្ខាវេជ្ជសាស្រ្ត ដើម្បីការពារនិងប្រឆាំងនឹងជម្ងឺរាត ត្បាតកូវីដ១៩ផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តម ចាយ ណាវុធ បានអះអាងថាក្នុងអាណត្តិរបស់ខ្លូន ឯកឧត្តម នឹងក្លាយជាស្ពានភ្ជាប់មួយដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: VGP)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម
បើកសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤