ពិធីបិទវគ្គបណ្តុះបណ្តាលសម្រាប់នាយទាហានឡាវនិងកម្ពុជា

12:22 | 13/03/2020 (បកប្រែដោយឌីណា)

យុគសម័យ- នារសៀលថ្ងៃទី ១២ ខែមីនា នៅទីក្រុង Ha Noi បណ្ឌិតសភាការពារជាតិ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលរយៈពេលខ្លី បញ្ជាការ-សេនាធិការ ថ្នាក់យុទ្ធនាការ-យុទ្ធសាស្ត្រសម្រាប់នាយទាហាននៃកងទ័ពប្រជាជនឡាវនិងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី បញ្ជាការ-សេនាធិការថ្នាក់យុទ្ធនាការ-យុទ្ធសាស្ត្រសម្រាប់នាយទាហាននៃកងយោធពលខេមរភូមិន្ទ ជំនាន់ទី ១៨ ។

ថ្នាក់ដឹកនាំនៃបណ្ឌិតសភាការពារជាតិថតរូបជាមួយសិក្ខាកាមនៃកង​ទ័​ព​ប្រជាជនឡាវ។

ក្នុងអំឡុងពេលសិក្សាស្រាវជ្រាវ នៅបណ្ឌិតសភាការពារជាតិ សិក្ខាកាម​នៃ​កង​ទ័​ព​ប្រជាជនឡាវនិង​កង​យោធ​ពល​ខេមរភូមិ​ន្ទ​បាន​សិក្សាស្រាវជ្រាវ​អំ​ពី​ស្ថាន​ភាព​ពិភពលោកនិង​ក្នុងតំបន់​ដែលប៉ះពាល់​ដល់កិច្ច​ការពារ​ជាតិ -​ សន្តិសុខ​​នៅ​ដើម​សតវត្សរ៍ទី ២១ រួម​ទាំង​​​​​​​យុទ្ធសាស្ត្រ​របស់​ប្រទេសមហាអំណាច​​មួយ​ចំនួន​ ដែល​ទាក់ទងនឹងសន្តិសុខ - ការពារជាតិ​ក្នុងតំបន់ បញ្ហាស​ន្តិសុខ​មិនមែ​ន​ប្រពៃណី​ហើយ​ផលប៉ះពាល់​នៃសាក​លភាវូប​នីយកម្ម​ ការ​ធ្វើស​មាហរណ​កម្ម សេដ្ឋកិ​ច្ចអន្ត​រជាតិលើវិស័យការពារជាតិ-យោធា... ទន្ទឹមនឹងនោះសិក្ខាកាម​ទាំង​អស់​បាន​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​អង្គភាពកងទ័ព និង​មូល​ដ្ឋាន​មួយ​ចំនួន​; សិក្សា​ស្រាវ​ជ្រាវ​សិល្បវិធីយោធា​យោធានិងការងារសេនាធិការ​ថ្នាក់​យុទ្ធនាការ-យុទ្ធសាស្រ្ត; ការ​អនុវ​ត្ត​លំហាត់នៃ​ការកសាង​ការ​ប្តេជ្ញាចិត្ត​ការពារទ​ប់ទល់​នៅ​លើទិស​យុទ្ធសាស្ត្រ​មួយ​ នៅក្នុ​ងភូមិសាស្ត្រ​នៃប្រ​ទេស​ឡាវនិ​ងប្រទេស​កម្ពុជា; ចំណង​សាមគ្គីភាពប្រពៃណីវៀតណាម - ឡាវ - កម្ពុជា;បទពិសោធន៍នៃ​​​ “សង្គ្រាមប្រជាជន”ក្នុងការការពារប្រទេសជាតិ​​ប្រពៃណីនៃការកសាង ការពារប្រទេសជាតិ និងគំនិតយោធា​របស់​​វៀត​ណាម។

ថ្នាក់ដឹកនាំនៃបណ្ឌិតសភាការពារជាតិថតរូបជាមួយសិក្ខាកាមនៃកង​យោធ​ពល​ខេមរភូមិ​ន្ទ​។

សិក្ខាកាមនឹងអនុវត្តន៍ ចំណេះដឹងដែលបានរៀននិងស្រាវជ្រាវនៅបណ្ឌិតយសភាការពារជាតិវៀតណាម ដើម្បីកសាងកងទ័ពប្រជាជនឡាវ និង​កងទ័ពប្រជាជនកម្ពុជាឱ្យកាន់តែរឹងមាំ។ ព្រមទាំង ចូលរួមវិភាគទានវិជ្ជមានដល់ កងយោធពលខេមរភូមិន្ទ ព្រមទាំង​រួមចំណែក​​ក្នុង​ការពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាពវៀតណាម - ឡាវ - កម្ពុជា./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន