វៀតណាម - គុយបាតែងតែកៀកស្មាគ្នា លើកទំនាក់ទំនងរវាងប្រទេសទាំងពីរក្លាយទៅជានិមិត្តរូបនៃយុគសម័យ

14:29 | 09/02/2020 (បកប្រែដោយឌីណា)

យុគសម័យ​ - នាពេលថ្មីៗនេះនៅរដ្ឋធានី La Habana គណបក្សនិងរដ្ឋគុយបាបានរៀបចំពិធីដ៏ឧឡារិកដើម្បីអបអរសាទរខួបលើកទី ៩០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ កុម្ភៈ ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២០) ។ ពិធីនេះគឺផ្នែកមួយនៃព្រឹត្តិការណ៍ជាច្រើនក្នុងឱកាសនៃប្រទេសទាំងពីរវៀតណាម - គុយបាអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត។

សមាជិការនៃការិយាល័យនយោបាយ លេខាគណៈកម្មាធិកាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមចលនាមហាជន ប្រធានសមាគមមិត្តភាពវៀតណាម - គុយបា ប្រធានគណៈប្រតិភូនៃគណបក្សកុម្មុយនិស្តវៀតណាម លោកស្រី Truong Thi Mai អញ្ជើញដាក់កម្រងផ្កា នៅរូបសំណាក់វិរៈបរុសគុយបា José Martí ។ ( រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

សមាជិការនៃការិយាល័យនយោបាយ លេខាគណៈកម្មាធិកាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមចលនាមហាជន ប្រធានសមាគមមិត្តភាពវៀតណាម - គុយបា លោកស្រី Truong Thi Mai បាន​ដឹក​នាំគណៈប្រតិភូ​នៃគណបក្សកុម្មុយនិស្តវៀតណាម អញ្ជើញ​ចូលរួមក្នុង​ពិធីនេះ។

អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះក៏មានភ្ញៀវកិត្តិយសជាច្រើនរូប ថ្នាក់ដឹកនាំមន្ទីរ ភ្នាក់ងារ អង្គការមហាជន និងអាជ្ញាធររដ្ឋធានី La Habana ប្រតិភូការទូតនិងមិត្តភក្តិអន្តរជាតិ នៅគុយបា ផងដែរ។ សកម្មភាពនេះត្រូវបានធ្វើឡើងនៅសាលប្រជុំក្រសួងព័ត៌មាននិងគមនាគមន៍គុយបា។

ថ្លែងនៅក្នុងពិធីនេះលោកស្រី Truong Thi Mai បានបញ្ជាក់ថាបក្សកុម្មុយនិស្តវៀតណាមបានបង្កើតឡើងដែលជារបត់មួយដ៏សំខាន់ៗ ក្នុងប្រវត្តិសាស្ត្របដិវត្តរបស់វៀតណាម។

សមាជិការនៃការិយាល័យនយោបាយ លេខាគណៈកម្មាធិកាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមចលនាមហាជន ប្រធានសមាគមមិត្តភាពវៀតណាម - គុយបា លោកស្រី Truong Thi Mai ថ្លែងក្នុង​ពិធីអបអរសាទរ​ខួបលើកទី ៩០ ឆ្នាំនៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

លោកស្រី Truong Thi Mai បានសង្កត់ធ្ងន់ថា បក្សរដ្ឋនិងប្រជាជនវៀតណាមនឹងកៀកស្មានឹងបក្សកុម្មុយនិស្តគុយបាជានិច្ចកាល ដើម្បីបំពេញយ៉ាង​ឆ្នើមនូវរាល់ទំនួលខុសត្រូវដែលបានប្រគល់ដោយប្រវត្តិសាស្ត្រនិងប្រជាជននៃប្រទេសទាំងពីរ។

សិល្បករ សិល្បការិនីវៀតណាមសម្តែងរបាំនិង​បទចម្រៀងដែល​មាន​ប្រធានបទ “ ប្រទេសវៀតណាមជាស្រុកកំណើតរបស់ខ្ញុំ” ក្នុងពិធីនេះ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម )

វាយតម្លៃនូវទំនាក់ទំនងរវាងវៀតណាមនិងគុយបា ក្នុងរយៈពេល ៦០ ឆ្នាំ គិតចាប់ពីថ្ងៃដែលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៦០) លោកស្រី Truong Thi Mai បញ្ជាក់ថា នេះជាទំនាក់ទំនងមិត្តភាព សាមគ្គីភាព មិន​ប្រែប្រួលជានិច្ចកាល។ ទំនាក់ទំនងនេះបានក្លាយជានិមិត្តរូបនៃយុគសម័យដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានទេដែលបក្សទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងគុយបាតែងតែថែរក្សា ការពារ ពូនជ្រំនិងបញ្ជូនទៅដល់ជំនាន់ក្រោយ។

លោកស្រី Truong Thi Mai បានបង្ហាញជំនឿទុកចិត្តយ៉ាងមុតមាំថា ប្រជាជនគុយបានិងបដិវត្តគុយបា ក្រោមការដឹកនាំឆ្លាតវៃនិងត្រឹម​ត្រូវរបស់បក្សកុម្មុយនិស្តគុយបានឹងមិនចាញ់ដោយកម្លាំងណាមួយឡើយ។ បន្តទទួលបានសមិទ្ធិផលដ៏អស្ចារ្យ កសាងភាពសង្គមនិយមប្រកបដោយជោគជ័យ នៅលើកោះសេរីនេះ។

ថ្លែងនៅក្នុងពិធីដ៏ឧឡារិកនេះលោក Olga Lidia Tapia Iglesias ប្រធានគណៈកម្មាធិការរអប់រំ វិទ្យាសាស្ត្រនិងកីឡានៃបក្សកុម្មុយនិស្តគុយបា បានលើកឡើងនូវសាមគ្គីភាពពិសេស និងមិត្តភាពពិសេសរវាងគណបក្សទាំងពីរ រដ្ឋនិងប្រជាជនទាំងពីរ។ ហើយថ្លែងអំណរគុណចំពោះការគាំទ្រស្មោះត្រង់របស់ប្រជាជនវៀតណាមចំពោះបុព្វហេតុនៃបដិវត្តគុយបា។

ក្នុងឱកាសនេះលោកស្រី Truong Thi Mai និងគណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបានអញ្ជើញដាក់កម្រងផ្កា នៅរូបសំណាកវីរៈបុរសជាតិគុយ José Martí និងរូបសំណាកលោកប្រធានហូជីមិញ នៅរដ្ឋធានី La Habana ហើយ​ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាលោកប្រធានហូជីមិញ ក៏ដូចជាជួបជុំជាមួយមន្រ្តីនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅគុយបា៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ