ចំណងមិត្តភាពរវាងវៀតណាមនិងរុស្ស៊ីបានឆ្លងកាត់អស់រយៈពេលជាច្រើនទសវត្សន៍

20:46 | 30/01/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergey Lavrov បានសំដែងសេចក្តី សោមន្សរីករាយចំពោះប្រពៃណីនៃចំណងសាមគ្គីភាពនិងការជួយគ្នាទៅវិញទៅមក ដែលជំនាន់មុនៗបានចាក់គ្រឹះកាលពីមុនមក នៅតែបន្តរក្សានិងអភិវឌ្ឍក្រោមលក្ខខណ្ឌប្រវត្តិសាស្ត្រថ្មី។

រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergey Lavrov (រូបថត៖ AFP/TTXVN)

ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងរុស្ស៊ី នាថ្ងៃទី ២៩ ខែមករា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានសរសេរអត្ថបទក្រោមចំណងជើងថា“ រុស្ស៊ីនិងវៀតណាម- ចំណងមិត្តភាពឆ្លងកាត់ទសវត្សន៍ជាច្រើន” ។

នៅក្នុងអត្ថបទនេះលោក Sergey Lavrov បានសង្កត់ធ្ងន់ថាឆ្នាំ ២០២០ ជាឆ្នាំពិសេស ដោយមានពិធីរំលឹកខួបអនុស្សាវរីយ៍ជាច្រើនក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរុស្ស៊ី - វៀតណាម។ ព្រឹត្តិការណ៍សំខាន់បំផុតមួយគឺរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

នាថ្ងៃទី ៣០ ខែមករាឆ្នាំ ១៩៥០ សហភាពសូវៀតគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូង ដែលបានទទួលស្គាល់រដ្ឋវៀតណាម ដោយហេតុនេះបានចាក់គ្រឹះសម្រាប់ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជិតស្និទរវាងប្រទេសទាំងពីរអស់រយៈពេលជាច្រើនទសវត្សមកហើយ។ កិច្ចសហប្រតិបត្តិការរវាងទីក្រុងម៉ូស្គូនិងហាណូយបានជំនះពុះពារនូវរាល់ឧបសគ្គជាច្រើននៃពេលវេលា ដែលត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរនិងមានលក្ខណៈសម្បូរបែបនិងប្រាកដជាពិសេសផងដែរ។

រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergey Lavrov បានសំដែងសេចក្តី សោមន្សរីករាយចំពោះប្រពៃណីនៃចំណងសាមគ្គីភាពនិងការជួយគ្នាទៅវិញទៅមក ដែលជំនាន់មុនៗបានចាក់គ្រឹះកាលពីមុនមក នៅតែបន្តរក្សា និងអភិវឌ្ឍក្រោមលក្ខខណ្ឌប្រវត្តិសាស្ត្រថ្មី។

នាឆ្នាំ ២០០១ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានដំឡើងជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រហើយឆ្នាំ ២០១២ គឺជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នាបច្ចុប្បន្ននេះ ទំនាក់ទំនងនេះនៅតែបន្តរីកចម្រើនក្នុងវិស័យនានា ដើម្បីផលប្រយោជន៍របស់ប្រជាជនរុស្ស៊ីនិងវៀតណាមផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង