កិច្ចសហប្រតិបត្តិការការពារជាតិដើម្បីផលប្រយោជន៍រួមនៃបណ្តាប្រទេសអាស៊ាន និងដៃគូទាំងអស់

07:19 | 12/01/2020 (ហេង វុធ្ធ)

នាថ្ងៃទី ១០ មករា នៅទីក្រុងដាណាំង កិច្ចប្រជុំក្រុមការងារមន្រ្តីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM+ WG) បានបើកជាផ្លូវការ ដោយមានការចូលរួមពីប្រតិភូជាង ១០០ នាក់មកពី ១០ ប្រទេសអាស៊ាន និង ៨ ប្រទេសដៃគូសន្ទនា (អូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន ញូវហ្សេឡែន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងរុស្ស៊ី) និងលេខាធិការដ្ឋានអាស៊ាន។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ថ្លែងនៅក្នុងកិច្ចប្រជុំ


ADSOM+ WG មានភារកិច្ចត្រៀមរៀបចំ និងបង្ហើយឯកសារនិងការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ាន​បើកចំហរ (ADSOM+) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកចំហរ (ADMM+) លើកទី ៧ ។

កិច្ចប្រជុំមានខ្លឹមសារសំខាន់ៗមួយចំនួន៖ ការវាយតំលៃលើដំណើរប្រតិបត្តិការរបស់ក្រុមអ្នកជំនាញ ADMM+ ក្នុងដំណាក់កាល ២០១៧-២០១៩ និងផែនការប្រតិបត្តិការសម្រាប់ដំណាក់កាល ២០២០-២០២២; ការផ្តល់យោបល់លើឯកសារនានានៃកិច្ចប្រជុំ ADMM+ លើកទី ៧; ការត្រៀមរៀបចំសម្រាប់ ADSOM+ និងការពិភាក្សាលើបញ្ហាមួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ថតរូបរួមជាមួយប្រធានគណៈប្រតិភូនៃ ADSOM+ WG និងតំណាងលេខាធិការដ្ឋានអាស៊ាន

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានសង្កត់ធ្ងន់ថា ADSOM WG និង ADSOM+ WG គឺជាកិច្ចប្រជុំដំបូងបង្អស់​ក្នុងចំណោមកិច្ចប្រជុំសំខាន់ៗជាច្រើនស្តីពីការពារជាតិយោធាអាស៊ានឆ្នាំ​២០២០​របស់​វៀត​ណាម។ ដូច្នេះ ក្រសួងការពារប្រទេសវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទីនៃកិច្ចប្រជុំទាំងនេះដោយបញ្ជាក់ថាខ្លឹមសារ​ទាំង​ឡាយ​ដែលលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំនឹងក្លាយជាមូលដ្ឋានដំបូងដ៏រឹងមាំដើម្បីកិច្ចប្រជុំនានាដូចជា ADSOM, ADSOM+, ADMM និង ADMM+ ផ្តល់សច្ចាប័ន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ានដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា ឆ្នាំអាស៊ាន២០២០ ត្រូវបានរៀបចំឡើងនៅប្រទេសវៀតណាម ប៉ុន្តែវៀតណាមគ្រាន់​​តែដើរតួនាទីជាប្រទេសម្ចាស់ផ្ទះប៉ុណ្ណោះទេ ឯផលប្រយោជន៍ និងភាពជោគជ័យរួមគឺជារបស់បណ្តាប្រទេសអាស៊ាន និងប្រទេសដៃគូទាំង​អស់។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ក៏បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមនឹងបន្តជំរុញគំ​និត​​ផ្តួចផ្តើមរបស់បណ្តាប្រទេសជាប្រធានអាស៊ានមុនៗ ហើយនឹងរួមពិភាក្សាគ្នាដើម្បីឯកភាពលើគំនិតផ្តួចផ្តើម និងសំណើទាំងឡាយរបស់បណ្តា​ប្រទេសអាស៊ាន និងដៃគូទាំងអស់ រួមចំណែកដល់ជោគជ័យនៃ ADMM លើកទី ១៤ និង ADMM+ លើកទី ៧ ក៏ដូចជាជោគជ័យរួមរបស់វៀតណាម និងរបស់សហគមន៍អាស៊ានទាំងមូលនៅឆ្នាំ២០២០ ៕

(ហេង វុធ្ធ)

(ប្រភពព័ត៌មាន: kh.qdnd.vn)

(ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ