យុគសម័យ - នាថ្ងៃទី ១៣ ខែមករា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានអញ្ជើញចូលរួមសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិកលើកទី ២៨ (APPF-28) នៅទីក្រុង Canberra ប្រទេសអូស្ត្រាលី។
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានអញ្ជើញចូលរួមសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិកលើកទី ២៨ (APPF-28) នៅទីក្រុង Canberra ប្រទេសអូស្ត្រាលី (រូបថត៖ Baotintuc.vn)
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ខែមករា ដែលមានការចូលរួមពីគណៈប្រតិភូសមាជិកសភាចំនួន ១៩ និងអ្នកសង្កេតការណ៍សភាចំនួន ១០ របស់កិច្ចប្រជុំ APPF ផងដែរ។ ដោយប្រធានបទ“ ទំនាក់ទំនងភាពជាដៃគូសភានៅឆ្នាំ ២០២០ និងក្នុងពេលខាងមុខ” កិច្ចប្រជុំនឹងរៀបចំសម័យប្រជុំចំនួន ៤ រួមមានសន្និទី សមាជិក APPF និងសម័យពិភាក្សាសំខាន់ចំនួន ៣ លើស្តីពីបញ្ហានយោបាយនិងសន្តិសុខ - បញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងបញ្ហាកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអូស្ត្រាលីបានឲ្យដឹងថា នាព្រឹកថ្ងៃទី ១៣ ខែមករា កិច្ចប្រជុំ APPF-28 ត្រូវបានប្រារព្ធឡើងយ៉ាងមហោឱឡារិកនៅ Canberra។ ក្នុងនាមជាប្រធាន APPF-27 សម្តេចហេងសំរិន ប្រធានរដ្ឋសភាកម្ពុជា បានចែករំលែកសមិទ្ធិផលល្អរបស់ APPF ក្នុងឆ្នាំកន្លងមក ដែលរួមចំណែកដល់ការអភិវឌ្ឍការទូតសភា ការកសាងទំនុកចិត្ត និងការលើកកម្ពស់សន្តិភាព ស្ថេរភាព ក៏ដូចជាការទប់ស្កាត់ជម្លោះក្នុងតំបន់ ដើម្បីឈានទៅអភិវឌ្ឍប្រព័ន្ធពាណិជ្ជកម្មបើកចំហ សេរីនិងសមភាពនៅអាស៊ី - ប៉ាស៊ីហ្វិក ព្រមទាំងលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។
អញ្ជើញថ្លែងមតិក្នុងពីបើកសន្និសីទនេះនាព្រឹកថ្ងៃទី ១៣ ខែមករា ប្រធានសភាជាន់ទាបអូស្ត្រាលី - ប្រធានកិច្ចប្រជុំ APPF-28 លោក Tony Smith បានលើកកម្ពស់បេសកកម្មរបស់កិច្ចប្រជុំ APPF ចំពោះសន្តិភាព សន្តិសុខនិងពាណិជ្ជកម្មក្នុងតំបន់និងនៅលើពិភពលោក ជាពិសេសនៅក្នុងបរិបទដែលពិភពលោកនិង តំបន់ ប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខ ដូចជាភេរវកម្មជ្រុលនិយមសន្តិសុខអ៊ិនធឺណែត និងបញ្ហាសន្តិសុខមិនមែនប្រពៃណីដទៃទៀតផងដែរ។
សមាជិកព្រឹទ្ធសភា Tony Smith បានអះអាងថាព្រឹត្តិការណ៍ដ៏សំខាន់នេះគឺជាផ្នែកមួយនៃកម្មវិធីអន្តរជាតិដែលរដ្ឋសភាអូស្ត្រាលី កំពុងអនុវត្តដើម្បីជួយលើកកម្ពស់ការយល់ដឹង ចែករំលែកចំណេះដឹង និងអភិវឌ្ឍន៍ប្រជាធិបតេយ្យភាពជាមួយបណ្តាសភានៃប្រទេសជិតខាងផងដែរ។
នាថ្ងៃដដែលនោះ គណៈប្រតិភូរដ្ឋសភាវៀតណាមបានចូលរួមនិងថ្លែងមតិ នៅឯកិច្ចប្រជុំសមាជិការសភានៃកិច្ចប្រជុំ APPF និងកិច្ចប្រជុំស្តីពីការពង្រាងនូវសេចក្តីសម្រេចចិត្តនានាទៀតផង។ នាថ្ងៃទី ១៤ ខែមករា លោកស្រី Tong Thi Phong នឹងថ្លែងមតិនៅក្នុងកិច្ចប្រជុំពេញអង្គទី ១ ស្តីពីបញ្ហានយោបាយនិងសន្តិសុខ ហើយមានសកម្មភាពជួបពិភាក្សាទ្វេភាគីនៅឯខាងក្រៅសន្និសីទនេះផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)

មតិពីមិត្តអ្នកអាន