ពិធីសម្ពោធបន្ទាយទាហាននៅសាលាទាហានទី ២ នៃកងយោធពលខេមរភូមិន្ទ

16:02 | 30/12/2019 (យោងតាម baoquankhu7.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៩ នៅខេត្តត្បូងឃ្មុំព្រះរាជាណាចក្រកម្ពុជា សាលាទាហានទី ២ យោធភូមិភាគទី ២ នៃកងយោធពល ខេមរភូមិន្ទ បានប្រារព្ធពិធីសម្ពោធបន្ទាយទាហាន។ ​ប្រតិភូកម្មាភិបាលជាន់ខ្ពស់នៃយោធភូមិភាគទី ៧ ដឹកនាំដោយឧត្តមសេនីយ៍ទោ Vo Minh Luong មេបញ្ជាការយោធភូមិភាគទី ៧ អញ្ជើញចូលរួមក្នុងពិធីនេះ។

ពិធីសម្ពោធបន្ទាយទាហាននៅសាលាទាហានទី ២ នៃកងយោធពលខេមរភូមិន្ទ (រូបថត៖ QK7)

សំណង់ដែលត្រូវបានសម្ពោធនេះ រួមមានផ្នែកមួយចំនួនគឹ អាគារគណៈនាយកសាលា ទីលានបាល់ទាត់ អាងហែលទឹក ទីលានហាត់ប្រាណ កន្លែងសម្រាកសម្រាប់នាយទាហា និងអាហារដ្ឋានជាដើមដែលត្រូវបានសង់លើទំហំផ្ទៃដីចំនួន ២៣.៥ ហិកតាដែលមានចំណាយថវិកាសាងសង់ជាង ៧០០,០០០ ដុល្លារអាមេរិក ដែលយោធភូមិភាគទី ៧ ជួយឧបត្ថម្ភដោយឈរលើស្មារតីចងសម្ព័ន្ធមេត្រីភាពរវាងសាលាទាហានលេខ២តំបន់២នៃកងយោធពលខេមរភូមិន្ទ និងសាលាយោធភូមិភាគទី ៧ ចាប់ពីខែមេសាឆ្នាំ ២០១៩ ។ ។ ក្រៅពីចំណាយថវិកាសាងសង់នេះ យោធភូមិភាគទី ៧ ក៏ឧបត្ថម្ភសម្ភារៈនិងឧបករណ៍បណ្តុះបណ្តាលមួយចំនួនទៀតសម្រាប់សាលាដោយធានាថាសាលានេះត្រូវបានបំពាក់ដោយផលប្រយោជន៍ជាសារវន្តដើម្បីបំពេញភារកិច្ចអប់រំ និងបណ្តុះបណ្តាល រួមទាំងហ្វឹកហ្វឺននិងបំប៉នមន្ត្រីក៏ដូចជាកសាងសាលាឲ្យបានចំណាននិងល្អប្រសើថែមទៀតផងដែរ។

លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ (រូបថត៖ QK7)

អញ្ជើញថ្លែងមិតក្នុងពិធីបើកនេះ លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមានប្រសាសន៍ថា“ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយឧបត្ថម្ភដ៏ថ្លៃថ្នូរបស់កងទ័ពប្រជាជនវៀតណាមនិយាយរួម និងបញ្ជាការដ្ឋានយោធភូមិភាគទី ៧ និយាយដោយឡែកដែលបានជួយទ្រទ្រង់ប្រជាជននិងកងយោធពលខេមរភូមិន្ទក្នុងការវិនិយោគលើការកសាងហេដ្ឋរចនាសម្ព័ន្ធ និងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យផ្សេងៗទៀតផង ។ នេះបញ្ជាក់ពីចំណងមិត្តភាពនិងសាមគ្គីភាពរវាងប្រទេសទាំងពីរក៏ដូចជាចំណងមិត្តភាពរវាងកងយោធពលខេមរភូមិន្ទនិងបញ្ជាការដ្ឋានយោធភូមិភាគទី ៧ កាន់តែរឹងមាំ ក៏ដូចជាបន្តទទួលបានការពូនជ្រុំ និងអភិវឌ្ឍប្រកបដោយ ចីរភាពនៅពេលអនាគតផងដែរ៕

(យោងតាម baoquankhu7.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម baoquankhu7.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម
បើកសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤