យុគសម័យ - ចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែធ្នូ ទីបញ្ជាដ្ឋានយោធាខ័ណ្ឌ ៨ ចំណុះបញ្ជាកាដ្ឋានទីក្រុងហូជីមិញ (វៀតណាម) បានសម្របសម្រួលជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិខ័ណ្ឌ៨ ដើម្បីរៀបចំក្រុមគ្រូពេទ្យនិងគ្រូពេទ្យស៊ីវិល ដើម្បីពិនិត្យជំងឺ និងចែកថ្នាំ និងជូនអំណោយដល់ប្រជាជននៅស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំនៃព្រះរាជាណាចក្រកម្ពុជា។
តំណាងចូលរួមក្នុងពិធីនេះ (រូបថត៖ QK7)
ក្រុមការងារនេះបានពិនិត្យជំងឺ និងចែកថ្នាំជូនដល់យោធិននៃកងវរសេនាតូចលេខ ១ តំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ធំ យោធភូមិភាគទី៤ កងយោធពលខេមរភូមិន្ទ ព្រមទាំងពិនិត្យជំងឺ ចែកថ្នាំ និងជូនអំណោយចំនួន ២០០ កញ្ចប់ដល់ប្រជាជនក្រីក្រកម្ពុជា និងប្រជាជនដើមកំណើតវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសមិត្តផងដែរ។
ជូនអំណោយដល់ប្រជាជននៅស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ QK7)
ដោយស្មារតីសាមគ្គីភាពនិងមិត្តភាពជាប្រពៃណី សមាជិកក្នុងក្រុមការងារ បានលើកកម្ពស់ការទទួលខុសត្រូវ ភាពរួសរាយរាក់ទាក់និងភាពស្និទ្ធស្នាលរបស់ពួកគេ ដើម្បីអនុវត្តឲ្យបានល្អនូវការងារពិនិត្យនិងព្យាបាលជំងឺ ក៏ដូចជា នាំមកនូវទំនុកចិត្តនិងសេចក្តីរីករាយដល់អាជ្ញាធរនិងប្រជាជននៅខេត្តកំពង់ធំផងដែរ។
ចែកថ្នាំជូនដល់យោធិនកម្ពុជា (រូបថត៖ QK7)
តំណាងកងវរសេនាតូចទី ១ នៃតំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ធំ បានអះអាងថាកម្ពុជាតែងតែកត់សំគាល់មនោសញ្ចេតនាដ៏ល្អប្រសើរអំពីប្រទេសនិងប្រជាជនវៀតណាម ជាពិសេសសូមថ្លែងអំណរគុណកងចពោះទ័ពស្ម័គ្រចិត្តវៀតណាមដែលបានជួយឲ្យប្រទេសកម្ពុជារស់រានមានជីវិតឡើងវិញ និងរួមចំណែកក្នុងការកសាងប្រទេសកម្ពុជាថែមទៀតផង។ យោធិននៃកងវរសេនាតូចនិងប្រជាជននៅតំបន់នោះនឹងបន្តអប់រំនិងណែនាំកូនៗ របស់ពួកគេឱ្យរក្សានិងពូនជ្រុំនូវមនោសញ្ចេតនាដែលមិនអាចកាត់ថ្លៃបាននេះផងដែរ៕(យោងតាម baoquankhu7.vn បកប្រែដោយ ហេង វុធ្ធី)



មតិពីមិត្តអ្នកអាន