ទំនាក់ទំនងវៀតណាម - ឡាវ គឺជាទំនាក់ទំនងពិសេសនៃពិសេស

14:01 | 26/12/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - អគ្គលេខាធិការនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានសង្កត់ធ្ងន់ថាទំនាក់ទំនងរវាងវៀតណាមនិងឡាវគឺជាទំនាក់ទំនងពិសេសនៃពិសេស ដែលមានតែមួយនៅលើពិភពលោក ហើយគ្មានសៀវភៅណាមួយអាចចងក្រង់អោយអស់នូវទំនាក់ទំនងពិសេស ឡាវ-វៀតណាមនេះបានឡើយ។

អគ្គលេខាធិការនិងជាប្រធានរដ្ឋឡាវទទួលជួបលោកស្រី Nguyen Phuong Nga (ប្រភព៖ TTXVN)

នារសៀលថ្ងៃទី ២៥ ខែធ្នូ នៅទីក្រុងវៀងចន្ទន៍ អគ្គលេខាធិការនិងជាប្រធានរដ្ឋឡាវលោក Bounnhang Vorachith បានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូវៀតណាមដឹកនាំដោយលោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាម ដែលកំពុងបំពេញទស្សនកិច្ចនៅឡាវ ដើម្បីចូលរួមពិធីមិទ្ទីងនិងចូលរួមបណ្តាសកម្មភាពពាក់ព័ន្ធ សំដៅអបអរសាទរខួបលើកទី ៧០ នៃទិវាអ្នកស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមនៅប្រទេសឡាវ (៣០ តុលា ១៩៤៩ - ៣០ តុលា ២០១៩)។

នៅក្នុងជំនួបនេះ អគ្គលេខាធិការនិងជាប្រធានរដ្ឋឡាវលោក Bounnhang Vorachith បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ជាពិសេសក្រុមអតីតយុទ្ធជននិងអ្នកជំនាញ វៀតណាមនៅឡាវលើកនេះ ដោយបានអះអាងថា ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកដល់ការរឹតបន្តឹងថែមទៀត ចំណងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយឡាវ - វៀតណាម ផងដែរ។

អគ្គលេខាធិការនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានសង្កត់ធ្ងន់ថាទំនាក់ទំនងរវាងវៀតណាមនិងឡាវគឺជាទំនាក់ទំនងពិសេសនៃពិសេស ដែលមានតែមួយនៅលើពិភពលោក ហើយគ្មានសៀវភៅណាមួយអាចចងក្រង់អោយអស់នូវទំនាក់ទំនងពិសេសឡាវ-វៀតណាមនេះបានឡើយ។

ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN)

លោកអគ្គលេខាធិការនិងជាប្រធានរដ្ឋឡាវបានសង្កត់ធ្ងន់ថា ចំណងមិត្តភាពរវាងឡាវនិងវៀត ណាមគឺមិនអាចផ្លាស់ប្តូរបានឡើយ និងសម្តែងនូវជំនឿចិត្តថា យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ នឹងបន្តប្រពៃណីរបស់មនុស្សជំនាន់មុន បន្តរក្សាប្រពៃណី ការពារនិងលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងឡាវនិងវៀតណាម។

តាងនាមគណៈប្រតិភូវៀតណាម លោកស្រី Nguyen Phuong Nga បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោ សញ្ចេតនាដ៏កកក្តៅ ភាពជាបងប្អូន ដែលប្រទេសឡាវនិងរូបលោកអគ្គលេខាធិការ ប្រធានរដ្ឋឡាវបានប្រគល់ជូនគណៈប្រតិភូ ព្រមទាំងអបអរសាទរ ចំពោះសមិទ្ធិផលដ៏អស្ចារ្យដែលប្រជាជនឡាវទទួលបានក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកស្រីបានសម្តែងក្តីជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តឡាវ និងរបស់លោកអគ្គលេខាធិការ ប្រធានរដ្ឋឡាវ Bounnhang Vorachit នោះ ប្រជាជនឡាវនឹងទទួលបានសមិទ្ធិផលដ៏អស្ចារ្យបន្ថែមទៀត ធ្វើឱ្យប្រទេសឡាវកាន់តែរីកចម្រើននិងសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម
បើកសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤