ការប្រជុំប្រចាំឆ្នាំនៃគណៈប្រតិភូព្រំដែនទាំងពីរវៀតណាម - ឡាវ

17:56 | 27/12/2019 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ-ភាគីទាំងពីរបានសង្កត់ធ្ងន់ថាក្នុងរយៈពេលកន្លងមកកម្លាំង មានសមត្ថកិច្ចនៃភាគីទាំង ២ បានសម្របសម្រួលគ្នាក្នុងការគ្រប់គ្រងព្រំដែន ដោយអនុលោមតាមកិច្ចព្រមព្រៀងស្តីពីបទបញ្ញត្តិព្រំដែនដែលរួមចំណែក ដល់ការការពារខ្សែព្រំដែននិងបង្គោលព្រំដែន។

ទិដ្ឋាភាពនៃកិច្ចប្រជុំ (រូបថត៖ vietnamplus.vn)

នាថ្ងៃទី ២៦ ខែធ្នូកិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៩ រវាងគណៈប្រតិភូទាំងពីរនៃ ព្រំដែនវៀតណាម - ឡាវបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។គណៈប្រតិភូ វៀតណាមដឹកនាំដោយលោក Le Hoai Trung អនុរដ្ឋមន្រ្តីការបរទេស វៀតណាម; គណៈប្រតិភូឡាវដឹកនាំដោយលោក Saleumxay Kommasith រដ្ឋមន្រ្តីការបរទេសឡាវបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។ ក្នុងជំនួបនេះ

ភាគីទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងនានាដែលតភ្ជាប់ការដឹកជញ្ជូនជាពិសេសប្រព័ន្ធផ្លូវឆ្លងកាត់ច្រកព្រំដែននៃប្រទេសទាំងពីរ; ការរៀបចំផែនការនិងការអភិវឌ្ឍច្រកទ្វារព្រំដែនគោកវៀតណាម - ឡាវក្នុងដំណាក់កាលឆ្នាំ ២០២១-២០៣០ ព្រមទាំងចក្ខុវិស័យដល់ឆ្នាំ ២០៥០ និង ការរៀបចំផែនការសម្រាប់ការសាងសង់ និងការអភិវឌ្ឍផ្សារ ព្រំដែនផងដែរ។កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសសាមគ្គីភាពនិង មិត្តភាព។ ភាគីទាំងពីរបានពិនិត្យឡើងវិញនិងវាយតំលៃលើលទ្ធផលនៃ ការអនុវត្តរយៈពេល១ ឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិគ្រប់គ្រង ព្រំដែននិងច្រកព្រំដែនគោករវាងប្រទេសទាំងពីរ ក៏ដូចជាកំណត់ហេតុនៃ កិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៨ រវាងគណៈប្រតិភូព្រំដែនទាំងពីរវៀតណាម - ឡាវជាដើម

ភាគីទាំងពីរបានសង្កត់ធ្ងន់ថាក្នុងរយៈពេលកន្លងមកកម្លាំងមានសមត្ថកិច្ច ទាំង ២ បានសហការគ្នាក្នុងការការគ្រប់គ្រងព្រំដែនដោយអនុលោមតាមកិច្ច ព្រមព្រៀងស្តីពីបទបញ្ញត្តិព្រំដែនដើម្បីរួមចំណែកដល់ការការពារព្រំដែននិង បង្គោលព្រំដែនឱ្យបានល្អប្រសើរដោយឆ្ពោះទៅរក្សាឱ្យស្ថានភាពសន្តិសុខ ប្រកបដោយស្ថិរភាពផងដែរ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ ភាគីទាំងពីរបាន ចុះអនុស្សារណៈយោគយល់គ្នាដោយទទួលស្គាល់លទ្ធផលនៃកិច្ចប្រជុំហើយបានឯកភាពរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៣០ នៃគណៈប្រតិភូព្រំដែន ទាំងពីរវៀតណាម - ឡាវនៅដើមត្រីមាសទី៤នៃឆ្នាំ ២០២០ នៅប្រទេសឡាវផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន