នាយឧត្ដមសេនីយ៍ វង្ស ពិសេន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការធ្វើលំហាត់សង្គ្រោះគ្រោះ​មហន្តរាយនៅ​តំបន់ព្រំដែនកម្ពុជា-វៀតណាម

06:33 | 20/12/2019 (ប្រភព៖ FreshNews សរុបដោយ ហេង វុធ្ធី)

ក្នុងឱកាសដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីកម្ពុជានៅទីតាំងប្រវត្តិសាស្ត្រខេត្តដុងណាយ ប្រទេសវៀតណាម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោពលខេមរភូមិន្ទ និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី Nguyen Van Nam មេបញ្ជាការរងយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន និងលោកឧត្តមសេនីយ៍ត្រី Nguyen Van Nam (រូ​បថត៖ Freshnews)

កិច្ចសំណេះសំណាលដែលបានធ្វើឡើងនៅបញ្ជាការយោធភូមិភាគ នារសៀលថ្ងៃទី១៩ ខែធ្នូនេះ លោកឧត្តមសេនីយ៍ត្រី Nguyen Van Nam បានគូសបញ្ជាក់ពីស្ថានភាពភូមិសាស្ត្រ និងភារកិច្ចរបស់ភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ព្រមទាំងការខិតខំកសាងអភិវឌ្ឍន៍ប្រទេសរបស់បក្ស រដ្ឋាភិបាលវៀតណាមនាពេលបច្ចុប្បន្ន។ ជាមួយនោះលោកមេបញ្ជាការរងនៃយោធភូមិភាគទី៧ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាផងដែរ ដែលបានសហការល្អក្នុងការរុករកអដិ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបាត់ខ្លួនក្នុងសង្គ្រាមនៅកម្ពុជា។

ជាកិច្ចឆ្លើយតប នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការធ្វើលំហាត់សង្គ្រោះ​គ្រោះមហន្តរាយនៅតំបន់ព្រំដែន​នាពេលថ្មីៗនេះ រវាងកងទ័ពប្រទេសទាំងពីរ ហើយទទួលលទ្ធផលប្រកបដោយផ្លែផ្កា ។ នាយឧត្ដមសេនីយ៍ ក៏បានថ្លែងអំណរគុណដល់យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ដែលបានយកចិត្តទុកដាក់ថែរក្សាទីតាំងកេរ្តិ៍តំណែលប្រវត្តិសាស្រ្តនៃវិមានអនុស្សាវរីយ៍បូជនីយដ្ឋានគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីកម្ពុជា បង្កលក្ខណៈឲ្យកម្ពុជាបានទៅគោរពវិញ្ញាណក្ខន្ធជារៀងរាល់ឆ្នាំដល់យុទ្ធមិត្តដែលពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ។

ទិដ្ឋភាពនៃជំនួប (រូ​បថត៖ Freshnews)

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ ចំពោះការជួយឧបត្ថម្ភគ្រប់បែបយ៉ាងរបស់កងទ័ពប្រជាជនវៀតណាមដល់កងយោធពលខេមរភូមិន្ទ មានដូចជា ការ​បណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហប្រតិបត្តិការ ការផ្លាស់ប្ដូរទស្សនកិច្ច ក៏ដូចជាការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបាត់ខ្លួនក្នុងសង្គ្រាមនៅកម្ពុជា។

នៅចុងបញ្ចប់នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការក៏បានសម្តែងការអបអរសាទរខួបលើកទី៧៥ថ្ងៃបង្កើតកងទ័ពប្រជាជន វៀតណាម និងសូមជូនពរឆ្នាំថ្មី​ប្រពៃ​ណីជាតិវៀតណាម ដែលឈានមកដល់នាថ្ងៃខាងមុខ សូមមានសំណាងល្អ សុខភាពល្អ សិរីសួស្តី និងសម្រេចបានជោគជ័យភារកិច្ចថ្មីៗបន្ថែមទៀត៕

ប្រភព៖ FreshNews

(ប្រភព៖ FreshNews សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ FreshNews សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន