សម្តេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម

21:31 | 16/12/2019 (ប្រភព៖ information.gov.kh កែសម្រួលដោយ ហេង វុធ្ធី)

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រី ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូយោធាជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃ ទី១៨ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

សម្តេចពិជ័យសេនា ទៀ បាញ់ (រូបថត៖ Cambodiatoday)

ប្រភពព័ត៌មានពីក្រសួងការពារជាតិបានបញ្ជាក់ថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ច រយៈពេល៥ថ្ងៃ ក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមវៀតណាម សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំ ទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារ ប្រទេសវៀតណាម នឹងចូលរួមចុះហត្ថលេខាលើពិធីសារឆ្នាំ២០២០-២០២៤ និងផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២០រវាងក្រសួងការពារនៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម)។

បន្ទាប់មក គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ដែលដឹកនាំដោយសម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញចូលរួម ផងដែរក្នុងកិច្ចប្រជុំត្រីភាគី កម្ពុជា-វៀតណាម-ឡាវ និងចូលរួមក្នុងពិធីរម្លឹកខួបអនុស្សាវរីយ៍ លើកទី៧៥ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម នៅទីស្តីការក្រសួងការពារប្រទេស វៀតណាមក្នុងរដ្ឋធានីហាណូយ៕

-

(ប្រភព៖ information.gov.kh កែសម្រួលដោយ ហេង វុធ្ធី)

(ប្រភព៖ information.gov.kh កែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន