កិច្ចប្រជុំលើកទី ៤ រវាងក្រសួងការពារប្រទេសវៀតណាមនិងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

11:13 | 07/12/2019 (ប្រភព៖ vovworld.vn - សរុបដោយ៖ ហេង វុធ្ធី)

នាថ្ងៃទី ៦ ខែធ្នូនៅ ទីក្រុង Ha Long (ខេត្ត Quang Ninh) បានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី ៤ រវាងក្រសួងការពារប្រទេសវៀតណាមនិងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដើម្បីវាយតម្លៃលើលទ្ធផលក្នុងការអនុវត្តគម្រោងនិងឯកភាពអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

ស្តូបមិត្តភាពវៀតណាម-កម្ពុជានៅខេត្តរតនគិរីនៃប្រទេសកម្ពុជា (រូបថត៖ TTXVN)

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានដោយយោងតាមតាមខ្លឹមកំណត់ហេតុសម័យប្រជុំលើកទី ៣ និងការអនុវត្តគម្រោងធានាគុណភាពនិងលទ្ធផលល្អ។ ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏អះអាងថាភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធក្នុងការសិក្សាឃ្លាំមើល និងវាយតម្លៃលើស្ថានភាពជាក់ស្តែង ព្រមទាំងលើកឡើងផែនការសាងសង់ ជួសជុល កែលម្អ និងស្តារឡើងវិញស្តូបមិត្តភាពវៀតណាម - កម្ពុជាជាដើម។ ភាគីទាំងពីរក៏ឯកភាពផ្លាស់ប្តូរជារឿយៗអំពីវិធានការនានា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនិងការត្រួតពិនិត្យយ៉ាងសកម្ម ហើយដាស់តឿនមូលដ្ឋាននានាឱ្យអនុវត្តការសាងសង់ ជួសជុល និងកែលំអឡើងវិញនូវស្តូបមិត្តភាពនានាផងដែរ៕

(ប្រភព៖ vovworld.vn - សរុបដោយ៖ ហេង វុធ្ធី)

(ប្រភព៖ vovworld.vn - សរុបដោយ៖ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន