ហាណូយរត់ដើម្បីកុមារឆ្នាំ ២០១៩ (Hanoi Run for Children 2019) ប្រមូលថវិកាបានជាង ១,១ ពាន់លានដុងក្នុងថ្ងៃទី ៨ ធ្នូ

09:08 | 09/12/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - កម្មវិធីរត់ដើម្បីកុមារហាណូយ (Hanoi Run for Children 2019 - HRC ២០១៩) បានប្រព្រឹត្តទៅនៅតំបន់ជុំវិញបឹង Thien Quang នៃទីក្រុងហាណូយ។

ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម លោកស្រី Deborah Paul (អាវខៀវ) និង ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga (ឆ្វេង) បានចូលរួមកម្មវិធីរត់ដើម្បីកុមារហាណូយ នាព្រឹកថ្ងៃទី ៨ ធ្នូ (រូបថត៖ Phi Yen)

HRC គឺជាកម្មវិធីរត់ដើម្បីរៃអង្គាសប្រាក់ប្រចាំឆ្នាំ ដោយសមាគមមិត្តភាពវៀតណាម - កាណាដា, ស្ថានទូតកាណាដាប្រចាំនៅវៀតណាម, សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយ រួមទាំង VinaCapital និងក្រុមហ៊ុន Manulife វៀតណាម សហការរៀបចំឡើង។

អញ្ជើញថ្លែងក្នុងពិធីបើក ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) និងជាអតីតប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចែករំលែកថា៖ “កម្មវិធីរត់នេះមិនត្រឹមតែជាសកម្មភាពដ៏ថ្លៃថ្នូរបស់សហ គមន៍ក្នុងការកសាងសង្គមល្អប្រសើរ ពោរពេញដោយក្តីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជារូបភាពដ៏ស្រស់ស្អាតរបស់ប្រជាជនរដ្ឋធានី ផ្ញើទៅកាន់មិត្តភក្តិអន្តរជាតិដើម្បីបញ្ជាក់ពីចំណងមិត្តភាពរវាងប្រជាជននៃរដ្ឋធានីហាណូយនិយាយដោយឡែកនិងប្រជាជនវៀតណាមនិយាយរួម ជាមួយប្រជាជនកាណាដានិងមិត្តភក្តិអន្តរជាតិ”។

ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធាន VUFO រីករាយរត់ដើម្បីរួមដំណើរការជាមួយ HRC 2019 (រូបថតៈ Phi Yen)

យោងតាមលោកស្រី Nguyen Phuong Nga, HRC ២០១៩ គឺជាសកម្មភាពមានអត្ថន័យសង្គមនិងមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅ។ លោកស្រីសង្ឃឹមថា សកម្មភាពនេះនឹងក្លាយជាកន្លែងជួបជុំនិងតភ្ជាប់ទំនាក់ទំនង ទឹកចិត្តសប្បុរស់ ការផ្តល់ជំនឿនិងក្តីសង្ឃឹមកាន់តែច្រើនសម្រាប់កុមារអភពនឹងអាចវិលត្រឡប់ទៅរង្វង់ដៃរបស់ក្រុមគ្រួសារនិងមិត្តភក្តិវិញ។

ឯកអគ្គរដ្ឋទូតកាណាដា Deborah Paul បានថ្លែងនៅក្នុងព្រឹត្តិការណ៍នោះ (រូបថតៈ T.V)

ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម លោកស្រី Deborah Paul បានបង្ហាញសារថាកុមារទាំងអស់សមនឹងទទួលបាននូវសុខភាពល្អ។ រួមគ្នា យើងអាចធ្វើឱ្យមានភាពខុសគ្នានៅក្នុងជីវិតរបស់កុមារដែលរងជំងឺ ដើម្បីជួយឱ្យពួកគទទួលបានការព្យាបាលនិងផ្តល់ក្តីសង្ឃឹមដល់ប្អូនទាំងអស់នោះ ដើម្បីប្អូនៗ អាចបំពេញក្តីសុបិន្តរបស់ខ្លួនជាក់ជាពុំខាន។

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនលោក Saadi Salama (ខាងស្តាំ) អ្នកការទូតដែលមានសេចក្តីស្រឡាញ់ពិសេសចំពោះវៀតណាម មានវត្តមាននៅ HRC 2019 (រូបថតៈ Phi Yen)

សូមគូសបញ្ជាក់ថា ក្នុងព្រឹកថ្ងៃទី ៨ ខែធ្នូ, HRC ២០១៩ បានប្រមូលថវិកាសរុបជាង ១,១ ពាន់លានដុង ដែលនឹងត្រូវប្រើសម្រាប់ទ្រទ្រង់កុមារដែលមានស្ថានភាពលំបាក រងជម្ងឺ មហារីកនិងជំងឺបេះដូង នៅមន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យបេះដូងទីក្រុងហាណូយនិងកម្មវិធីចង្វាក់បេះ ដូងវៀតណាមនៃមូលនិធិ VinaCapital។ ចំនួនទឹកប្រាក់ទាំងមូលនឹងត្រូវបានក្រុមហ៊ុនសវនកម្មអន្តរជាតិ KPMG ត្រួតពិនិត្យនិងចែកចាយដល់អង្គភាពទទួលផល៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ