វៀតណាម - កម្ពុជានឹងធ្វើលំហាត់ហ្វឹកហ្វឺនសង្រ្គោះគ្រោះធម្មជាតិរួមគ្នា លើកដំបូងនៅពាក់កណ្តាលខែធ្នូនេះ ក្នុងខេត្តស្វាយរៀង

22:25 | 05/12/2019 (ប្រភព៖ Freshnews - សរុបដោយហេងវុធ្ធី)

នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការលំហាត់ហ្វឹកហ្វឺនសង្រ្គោះគ្រោះមហន្តរាយ កម្ពុជា-វៀតណាម បានបញ្ជាក់ថា កងទ័ពកម្ពុជា និងកងទ័ពវៀតណាមប្រមាណជាង១ពាន់នាក់ នឹងធ្វើលំហាត់ហ្វឹកហ្វឺន ដើម្បី សង្រ្គោះគ្រោះមហន្តរាយរួមគ្នា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងគោលបំណងបង្កើនសមត្ថភាពក្នុងការសង្រ្គោះប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលជួបបញ្ហាគ្រោះមហន្តរាយដោយកត្តាណាមួយជាដើមនោះ។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ (រូបថត៖ Freshnews)

ការបញ្ជាក់បែបរបស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែល នាយឧត្តមសេនីយ៍ បានអញ្ជើញបានដឹកនាំកិច្ចប្រជុំត្រៀមធ្វើលំហាត់ហ្វឹកហ្វឺនកងទ័ពកម្ពុជា-វៀតណាម នៅទីស្តីការក្រសួងការពារជាតិ។

បើតាមនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានឱ្យដឹងថា លំហាត់ហ្វឹកហ្វឺនដែលមានឈ្មោះថា «សង្រ្គោះគ្រោះមហន្តរាយ» រវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាមនេះ គឺបានធ្វើឡើងជាលើកដំបូងបំផុត នៅលើទឹកដីកម្ពុជា ដែលស្ថិតនៅឃុំសួស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ជាប់នឹងព្រំដែនខេត្តឡុងអាន ប្រទេសវៀតណាម។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Freshnews)

នាយឧត្តមសេនីយ៍ បានលើកឡើងថា ការធ្វើលំហាត់ហ្វឹកហ្វឺនជាមួយភាគីវៀតណាមនេះ គឺដើម្បីត្រៀមកម្លាំងរួមគ្នា ក្នុងការចុះជួយប្រជាពលរដ្ឋដែលជាប់នឹងព្រំដែននៃប្រទេសទាំងពីរ ខណៈដែលពួកគេជួបគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយដោយយថា ហេតុណាមួយកើតឡើងនោះ។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Freshnews)

នាយឧត្តមសេនីយ៍ បានបន្តថា ស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ នឹងត្រូវធ្វើលំហាត់នេះ ជាបន្តបន្ទាប់ទៀតជាមួយនឹងប្រទេសជិតខាងមិនថាជាមួយប្រទេសវៀតណាមនោះទេ យើងនឹងត្រូវធ្វើជាមួយប្រទេស ថៃនិងប្រទេសឡាវផងដែរ ប៉ុន្តែនាពេលនេះ មិនទាន់ត្រូវបានកំណត់ពេលវេលាជាក់លាក់នោះឡើយ៕

(ប្រភព៖ Freshnews - សរុបដោយហេងវុធ្ធី)

(ប្រភព៖ Freshnews - សរុបដោយហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន