នាយករដ្ឋមន្ត្រីវៀតណាមលោក​ Nguyen Xuan Phuc ផ្តល់សច្ចាប័នលើការដំឡើងច្រកទ្វារព្រំដែន Tan Nam ខេត្ត Tay Ninh ឲ្យក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិ

22:27 | 05/12/2019 (ហេង វុធ្ធី)

យុគសម័យ- ប្រភពព័ត៌មានពីគណៈកម្មាធិការប្រជាជនខេត្តតានិញបានឲ្យដឹងថានាយករដ្ឋមន្រ្តីវៀតណាម លោក​ Nguyen Xuan Phuc ទើបតែបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តស្តីពីការអនុម័តចំពោះការដំឡើងច្រកទ្វារព្រដែន Tan Nam ខេត្ត Tay Ninh ឲ្យក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិ។

រូបថតឧទាហរណ៍ (រូបថត៖ Vnanet)

តាមនោះនាថ្ងៃទី ៣ ខែធ្នូឆ្នាំ ២០១៩ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានចុះហត្ថលេខានិងចេញសេចក្តីសម្រេចលេខ ១១១ / NQ-CP ស្តីពីការដំឡើងច្រកទ្វារព្រដែន Tan Nam ខេត្ត Tay Ninh ឲ្យក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិ។ ច្រកទ្វារព្រំដែន Tan Nam ចំណុះភូមិ Tan Nam ឃុំ Tan Binh ស្រុក Tan Binh ខេត្ត Tay Ninh ។ ទល់មុខព្រំដែនច្រកទ្វារព្រំដែន Tan Nam គឺជាច្រកទ្វារអន្តរជាតិម៉ឺនជ័យ ចំណុះឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវេង (កម្ពុជា) ដែលត្រូវបានភាគីកម្ពុជាដំឡើងកាលពីឆ្នាំ ២០១៤។ ច្រកទ្វារព្រំដែន Tan Nam - ម៉ឺនជ័យ មានចម្ងាយពីទីក្រុងហូជីមិញប្រមាណ ១៥០ គីឡូម៉ែត្រ ហើយមានចម្ងាយពីទីក្រុងភ្នំពេញនៃប្រទេសកម្ពុជាប្រមាណ ១៣០ គីឡូម៉ែត្រ។

យោងតាមគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានឲ្យដឹងថាអំពីទីតាំងភូមិសាស្ត្រ ច្រកទ្វារព្រំដែន Tan Nam មានលក្ខណៈរាបស្មើគ្នាបង្គួរ។ ប្រព័ន្ធចរាចរណ៍នៃតំបន់ច្រកទ្វារព្រំដែនមានផ្លូវកៅស៊ូតភ្ជាប់ពីផ្លូវខេត្តលេខ ៧៩១ ដែលឆ្លងកាត់ច្រកព្រំដែនដោយភ្ជាប់ជាមួយផ្លូវលេខ ៨៦ និងផ្លូវជាតិលេខ ៨ ឆ្ពោះទៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ។ រីឯកម្ពុជា ចរាចរណ៍ពីច្រកព្រំដែនម៉ឺនជ័យទៅភ្នំពេញនិងបណ្តាខេត្តភាគខាងជើងត្រូវបានដំណើរការរលូន គឺនេះជាលក្ខខណ្ឌអំណោយផលសម្រាប់ការធ្វើដំណើរនិងការធ្វើពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរ។

ការដំឡើងច្រកទ្វារព្រំដែន Tan Nam ឲ្យក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិនឹងបង្កលក្ខណៈងាយស្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងជួយឲ្យប្រជាជននិងមធ្យោបាយយានជំនិះនៃប្រទេសទាំងពីរអាចធ្វើដំណើរឆ្លងដែនកាន់តែរលូន។ ម្យ៉ាងវិញទៀតបង្កើតកាលានុវត្តភាពសម្រាប់អាជីវកម្មវៀតណាមនិងកម្ពុជាក្នុងការជំរុញការផ្លាស់ប្តូរទំនិញមួយចំនួន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមពង្រឹងការការពារជាតិនិងសន្តិសុខនិងកិច្ចការបរទេសនៅតាមតំបន់ព្រំដែននិងច្រកទ្វារព្រំដែន៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ