នគរបាលកម្ពុជា-វៀតណាម បើកកិច្ចប្រជុំដកបទពិសោធន៍ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ព្រំដែន

08:49 | 22/11/2019 (ប្រភព៖ Freshnews - សរុបដោយ ហេងវុធ្ធី)

ស្នងការដ្ឋាននគរបាលខេត្តកំពត, ព្រះសីហនុ និងខេត្តកែប នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំជាមួយនគរបាលខេត្តគៀនយ៉ាង ប្រទេសវៀតណាម ដើម្បីដកពិសោធន៍គ្នាទៅវិញទៅមក លើការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់រវាងព្រំដែនប្រទេសទាំងពីរ ពិសេសក្នុងខេត្តទាំងបី។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Freshnews)

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តកំពត ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត, លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការខេត្តកែប និងតំណាងស្នងការខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំនគរបាលវៀតណាម ព្រមទាំងមន្ដ្រីនគរបាលដែលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Freshnews)

ក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំនគរបាលកម្ពុជា-វៀតណាម បានឯកភាពគ្នាបន្ដកិច្ចសហប្រតិបត្តិការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់តាមព្រំដែនរវាងភាគីទាំងពីរ ឲ្យកាន់តែរឹងមាំ ដើម្បីធ្វើឲ្យតំបន់ព្រំដែនមានស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

បន្ថែមពីនេះ ជំរុញការក្ដាប់សភាពការណ៍នៅតាមខ្សែព្រំដែន ឲ្យបានណែនាំដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលានូវរាល់អំពើភេរវកម្ម និងបទល្មើសឧក្រិដ្ឋឆ្លងដែននានា ពិសេសសហការបង្ក្រាបនូវរាល់សកម្មភាពបង្កគ្រោះថ្នាក់ និងបំផ្លិចបំផ្លាញអធិបតេយ្យភាពប្រទេសទាំងពីរ។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Freshnews)

បង្កើនកិច្ចសហការឲ្យបានខ្លាំងក្លា លើការងារបង្ការបង្ក្រាបគ្រឿងញៀននៅតាមព្រំដែន ពិសេសសកម្មភាពចរាចរសារធាតុញៀនឆ្លងកាត់តាមច្រករបៀងព្រំដែន។ ទន្ទឹមនោះ ត្រូវជំរុញការបំផុសផ្សព្វផ្សាយ ស្ដីពីផលប៉ះពាល់គ្រឿងញៀនដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕

(ប្រភព៖ Freshnews - សរុបដោយ ហេងវុធ្ធី)

(ប្រភព៖ Freshnews - សរុបដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន