Trending now
កងកម្លាំងនគរបាលសមុទ្រវៀតណាម ចេញដំណើរទៅល្បាតរួមជាមួយកងកម្លាំងនគរបាលសមុទ្រចិន
យុគសម័យ - នាថ្ងៃទី ២០ ខែមេសា នៅទីក្រុងហាយហ្វុង ក្រុមនាវានៃកងកម្លាំងនគរបាលសមុទ្រវៀតណាម បានចាកចេញពីកំពង់ផែ ដើម្បីអនុវត្តភារកិច្ចល្បាតរួមជាមួយកងកម្លាំងនគរបាលសមុទ្រចិន នៅតំបន់សមុទ្រក្បែរខ្សែបន្ទាត់កំណត់ព្រំដែនក្នុងឈូងសមុទ្របាក់បូ លើកទី ១ ក្នុងឆ្នាំ ២០២៦។
នគរបាលប្រជាជនគឺជា «ក្រុមដែលមានវិន័យល្អបំផុត ស្មោះត្រង់បំផុត និងជិតស្និទ្ធបំផុតជាមួយប្រជាជន» ដែលរួមចំណែកដល់ការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់បក្សដោយជ
យុគសម័យ - ក្នុងឱកាសនៃសន្និសីទនគរបាលជាតិលើកទី៨១ នាយឧត្តមសេនីយ៍ Luong Tam Quang សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ បានសរសេរអត្ថបទមួយដែលមានចំណងជើងថា “នគរបាលប្រជាជនមានវិន័យល្អបំផុត - ស្មោះត្រង់បំផុត - ជិតស្និទ្ធនឹងប្រជាជនបំផុត” ដែលរួមចំណែកដល់ការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់បក្សដោយជោគជ័យ។
សាកលវិទ្យាល័យបច្ចេកវិទ្យា និងភស្តុភារ របស់នគរបាលប្រជាជនវៀតណាមបើកវគ្គបំប៉នជំនាញវិជ្ជាជីវៈសន្តិសុខតាមអ៊ីនធឺណិតសម្រាប់មន្ត្រីនៃក្រសួងមហាផ្ទៃ ព្រះរាជាណាចក
នារសៀលថ្ងៃទី១ ខែធ្នូ នៅទីក្រុង Bac Ninh នាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិត និងបង្ការឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ ក្រសួងនគរបាលវៀតណាម បានសហការជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យា និងភស្តុភារ របស់នគរបាលប្រជាជនវៀតណាម រៀបចំពិធីបើកវគ្គបំប៉នជំនាញវិជ្ជាជីវៈសន្តិសុខតាមអ៊ីនធឺណិត និងបង្ការឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ សម្រាប់សិក្ខាកាមដែលជាមន្ត្រីនៃក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប៉ូលីសវៀតណាម និងឡាវ
យុគសម័យ - នារសៀលថ្ងៃទី២៥ ខែតុលា នៅទីក្រុងហាណូយ ក្រសួងនគរបាលបានរៀបចំពិធីទទួលស្វាគមន៍ជាផ្លូវការគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលឡាវ ដឹកនាំដោយឧត្តមសេនីយ៍ Vilay Lakhamphong សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងនគរបាលឡាវ ប្រធានគណៈប្រតិភូ បានអញ្ជើញទៅបំពេញទស្សនកិច្ច និងធ្វើការនៅប្រទេសវៀតណាម។ នាយឧត្តមសេនីយ៍ To Lam សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍។
នគរបាលវៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចូលរួមកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ
កិច្ចប្រជុំកំពូលនគរបាល របស់អង្គការសហប្រជាជាតិលើកទី៣ (UNCOPS) ដែលជាព្រឹត្តិការណ៍ដ៏ធំបំផុតស្តីពីនគរបាលអន្តរជាតិ របស់អង្គការសហប្រជាជាតិ បានប្រព្រឹត្តឡើងនៅទីស្នាក់ការនៃអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា។
នគរបាលខេត្ត Kien Giang ប្រគល់ថវិកាឧបត្ថម្ភនគរបាលបណ្ដាខេត្តរបស់កម្ពុជា
នាថ្ងៃទី ២៦ មករា នៅច្រកទ្វារព្រំដែនអន្តរជាតិ Ha Tien ខេត្ដ Kien Giang នគរបាលខេត្ត Kien Giang ប្រគល់ផ្ដល់ថវិកាឧបត្ថម្ភនគរបាលខេត្តចំនួន ៣ គឺខេត្តកែប កំពត ព្រះសីហានុ និងកងកម្លាំងប្រដាប់អាវុធជាប់ព្រំដែនកម្ពុជា។
វរសេនីយឯក លោក Dinh Van Noi បានទទួលគ្រឿងឥស្សរិយយសពីព្រះមហាក្សត្រកម្ពុជា
យុគសម័យ - នាថ្ងៃទី ២៣ ខែធ្នូ នគរបាលខេត្ត An Giang បានឲ្យដឹងថា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំនៃនាយកដ្ឋានអភិវឌ្ឍន៍ (ក្រសួងការពារជាតិនៃកងយោធពលខេមរភូមិន្ទ) ប្រគល់គ្រឿងឥស្សរិយយសថ្នាក់មហាសេនា ជូនដល់វរសេនីយ៍ឯក លោក Dinh Van Doi ដើម្បីកត់សម្គាល់នូវការរួមចំណែកដ៏មានតម្លៃក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 និងទំនាក់ទំនងសហប្រតិបត្តិការល្អដទៃទៀត។
សម្របសម្រួលគ្រប់គ្រងការនាំចេញនិងនាំចូលនៅតាមតំបន់ព្រំដែន
យុគសម័យ - នាថ្ងៃទី ២៨ មិថុនា នៅទីក្រុងហាណូយ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន (ក្រសួងការពារប្រទេសវៀតណាម) និងនាយកដ្ឋានអន្តោប្រវេសន៍ (ក្រសួងនគរបាល) បានធ្វើសន្និសីទចុះហត្ថលេខាលើបទប្បញ្ញត្តិសហប្រតិបត្តិការ។
រឹតបន្តឹងទំនាក់ទំនងសហប្រតិបត្តិការរវាងកងកំលាំងនគរបាលនៃប្រទេសទាំងពីរវៀតណាម - ឡាវ
យុគសម័យ - ថ្លែងក្នុងពិធីនេះ លោកវរសេនីយ៍ឯកផៃវ៉ាន់ស៊ីថាតថាញ់ប្រធានតំណាងក្រសួងនគរបាលឡាវប្រចាំនៅវៀតណាមបានថ្លែងថា៖ ៦០ ឆ្នាំមុននៅថ្ងៃទី ៥ ខែមេសាឆ្នាំ ១៩៦១ កម្លាំងប៉ូលីសឡាវត្រូវបានបង្កើតឡើងជាផ្លូវការដោយបានបង្កើតនូវយុគសម័យថ្មីមួយក្នុងប្រវត្តិសាស្ត្រ ការតស៊ូដើម្បីរំដោះប្រទេសដែលពោពេញទៅដោយភាពលំបាកសង្គ្រាមតស៊ូយូរអង្វែងនិងការលះបង់ដើម្បីឯករាជ្យអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសឡាវដូចសព្វថ្ងៃនេះ។
ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់បុគ្គលិកសុខាភិបាល និងនគរបាល
បន្ទាប់ពី ពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំងកូវី១៩ ពីមិត្តចិនរួចហើយនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាចំនួនវ៉ាក់សាំងកូវីដ១៩ដែលផលិតចេញនៅលើពិភពលោក ពេលនេះមានចំនួនតិចជាងតម្រូវការ ។ ប្រទេសជាច្រើនមានលទ្ធភាពទិញវ៉ាក់សាំងកូវីដ១៩ ប៉ុន្តែពុំមានវ៉ាក់សាំងដើម្បីឱ្យពួកគេទិញឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន បង្ហាញមោទនភាព ដែលកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ នាពេលនេះដោយសារតែកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយមិត្តចិននារយៈពេលកន្លងមក ។
សាកលវិទ្យាល័យនគរបាលប្រជាជនរៀបចំការប្រកួតប្រជែងវគ្គជម្រុះដំបូង“ កម្មវិធីវោហារស័ព្ទភាសាវៀតណាម” ឆ្នាំសិក្សា ២០២០-២០២១ ក្នុងចំណោមនិស្សិតកម្ពុជា
យុគសម័យ - នេះជាសកម្មភាពជាក់ស្តែងដើម្បីជំរុញចលនាត្រាប់តាមសម្រាប់ការរៀនសូត្រនិងបណ្តុះបណ្តាលឱ្យបានល្អក្នុងចំណោមនិស្សិតកម្ពុជា បង្កើតកំណត់ត្រានៃការអបអរសាទរសមាជបក្សគ្រប់ជាន់ថ្នាក់ទៅមហាសន្និបាតជាតិលើកទី១៣ របស់បក្សនិងមហាសន្និបាតនគរបាលប្រជាជនទូទាំងប្រទេសលើកទី ៧៦ ដោយហេតុនេះបង្កើតកន្លែងជួបប្រាស្រ័យទាក់ទងដែលមានសុខភាពល្អនិងមានប្រយោជន៍រួមចំណែកលើកកម្ពស់សមត្ថភាពរបស់និស្សិតក្នុងការប្រើប្រាស់ភាសាវៀតណាម
ស្មារតី “ជួយមិត្តគឺជួយខ្លួនឯង” របស់នគរបាលវៀតណាម - ឡាវ ដើរទន្ទឹមគ្នានឹងបដិវត្តន៍ជាប្រវត្តិសាស្ត្រ
យុគសម័យ - នាយប់ថ្ងៃទី ១៨ ខែសីហា នៅរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ ស្ថានទូតវៀតណាមប្រចាំនៅឡាវ បានអញ្ជើញជាអធិបតីនិងសម្របសម្រួលជាមួយស្ថាប័នតំណាងនៃក្រសួងនគរបាលវៀតណាមប្រចាំនៅឡាវ ដើម្បីបើកកិច្ចប្រជុំដ៏ឧឡារិកក្នុងឱកាសអបអរសាទរខួបគម្រប់ ៧៥ ឆ្នាំនៃទិវាកម្លាំងនគរបាលប្រជាជនវៀតណាម (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២០) និងខួបលើកទី ១៥ នៃទិវាជាតិការពារសន្តិសុខជាតិ (១៩ សីហា ២០០៥ - ១៩ សីហា ២០២០) ។
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam ទទួលជួបអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអូស្ត្រាលី
នារសៀលថ្ងៃទី ២ ខែធ្នូ នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានទទួលជួបលោក Marc Ablong អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអូស្ត្រាលី ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
បូកសរុបប្រវត្តិនៃកិច្ចសហប្រតិបត្តិការរវាងនគរបាលវៀតណាមនិងនគរបាលកម្ពុជា
នាថ្ងៃទី ២៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ ខុទ្ទកាល័យនៃក្រសួងនគរបាលវៀតណាមបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រលើប្រធានបទថ្នាក់ក្រសួង “ការបូកសរុបប្រវត្តិនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម” រវាងនគរបាលវៀតណាម និងនគរបាលកម្ពុជា ក្នុងដំណាក់កាល ១៩៩២ - ២០១៥ ។ លោកឧត្តមសេនីយ៍ត្រី Hoang Anh Tuyen នាយរងខុទ្ទកាយាល័យ ក្រសួងនគរបាលវៀតណាមអញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះ។
នគរបាលកម្ពុជា-វៀតណាម បើកកិច្ចប្រជុំដកបទពិសោធន៍ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ព្រំដែន
ស្នងការដ្ឋាននគរបាលខេត្តកំពត, ព្រះសីហនុ និងខេត្តកែប នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំជាមួយនគរបាលខេត្តគៀនយ៉ាង ប្រទេសវៀតណាម ដើម្បីដកពិសោធន៍គ្នាទៅវិញទៅមក លើការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់រវាងព្រំដែនប្រទេសទាំងពីរ ពិសេសក្នុងខេត្តទាំងបី។
នគរបាលវៀតណាមនិងកម្ពុជា បើកកិច្ចប្រជុំបូកសរុបលទ្ធផលសហប្រតិបត្តិការបង្ការ ទប់ស្កាត់ ប្រឆាំងគ្រឿងញៀនឆ្នាំ២០១៩
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំកិច្ចប្រជុំលើកទី២ ដើម្បីបូកសរុបលទ្ធផលសហប្រតិបត្តិការ តស៊ូ បង្ការ ទប់ស្កាត់ប្រឆាំងគ្រឿងញៀនឆ្នាំ២០១៩ និងទិសដៅសហប្រតិបត្តិការឆ្នាំ ២០២០ ជាមួយនាយកដ្ឋានតម្រួតស្រាវជ្រាវបទល្មើសគ្រឿងញៀន ក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយម វៀតណាម និងនាយកដ្ឋានបង្ការប្រឆាំងគ្រឿងញៀន និងបទល្មើស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
សិក្ខាសាលាក្រុមការងារអាស៊ានស្ដីពីការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅកំពង់ផែសមុទ្រលើកទី៤
នៅសិក្ខាសាលានេះ បណ្ដាតំណាងបានចែករំលែកព័ត៌មានធ្វើបច្ចុប្បន្នកម្ម ស្ដីពីស្ថានភាពឧក្រិដ្ឋកម្មគ្រឿងញៀនតាមផ្លូវសមុទ្រ ព្រមទាំងពិភាក្សាអំពីការ លំបាកឧបសគ្គហើយឯកភាពលើវិធានការបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនតាមផ្លូវសមុទ្រផងដែរ។
ក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ៥ សីហា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានទទួលជួបលោកនាយឧត្តមសេនីយ៍ សុខផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។
នគរបាលខេត្តតាកែវអញ្ជើញមកទស្សនានិងជូនពរឆ្នាំថ្មីចំពោះកងទ័ពការពារព្រំដែន ខេត្ត An Giang
យុគសម័យ - ក្រុមការងាររបស់នគរបាលខេត្តតាកែវនៃព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំដោយឧត្តមសេនីយ៍ទោ សុខ សំណាង ប្រធាននគរបាលខេត្តតាកែវ បានទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មី ឆ្មាំកងទ័ពការងារព្រំដែនខេត្ត An Giang។
បង្កើនកិច្ចសហកាគ្នារវាងកងទ័ពការពារព្រំដែនខេត្ត Kon Tum Gia Lai វៀតណាម ជាមួយស្នងការដ្ឋាននគរបាលខេត្តរតនគីរីកម្ពុជា
យុគសម័យ - រសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុង Kon Tum នៃប្រទេសវៀតណាម ក្រុមការងារនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Kon Tum និងខេត្ត Gia Lai ដឹកនាំដោយលោកវរសេនីយ៌ឯក Pham Ngoc Phu ជាមេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Kon Tum បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូស្នងការដ្ឋាននគរបាលខេត្តរតនគីរី ដឹកនាំដោយលោកឧត្តមសេនីយ៌ទោ យិន ចំណាន ប្រធានស្នងការដ្ឋាននគរបាលខេត្តផងដែរ។
1 2
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។