រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam ទទួល​ជួប​អនុរដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃអូស្ត្រាលី

11:44 | 04/12/2019 (ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

នារសៀលថ្ងៃទី ២ ខែធ្នូ នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានទទួលជួបលោក Marc Ablong អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអូស្ត្រាលី ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam ទទួលជួបអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអូស្ត្រាលី (vov.vn)

នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ To Lam បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសន្តិសុខនៅតែបន្តជាសសរទ្រូងដ៏សំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលី ហើយត្រូវបានក្រសួងនគរបាលវៀតណាម រួមទាំងស្ថាប័ននីតិប្រតិបត្តិ អូស្ត្រាលីរក្សា និងអភិវឌ្ឍន៍ ឲ្យកាន់តែស៊ីជម្រៅថែមទៀត ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង។ លោករដ្ឋមន្ត្រីក្រសួងនគរបាលមានគោលបំណងថា នាពេលខាងមុខ អូស្រ្តាលីគាំទ្រ និងរួមសហការយ៉ាងជិតស្និទ្ធិជាមួយវៀតណាម ក្នុងអំឡុងពេលវៀតណាមទទួលតំណែងជា ប្រធានអាស៊ាន ឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ដំណាក់កាល ២០២០ -២០២១ ។

ជាការឆ្លើយតប អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Marc Ablong បានអះអាងថាក្រសួងមហាផ្ទៃអូស្រ្តាលីជានិច្ចកាលត្រៀមខ្លួនជាស្រេចសហការជាមួយក្រសួងនគរបាលវៀតណាម លើគ្រប់វិស័យ ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេគឺលើវិស័យប្រយុទ្ធប្រឆាំងនឹងបទល្មើស៕

(ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

(ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន