យុគសម័យ - រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសឡាវដើម្បីប្រគល់ជូនមេដាយដ៏ថ្លៃថ្នូរបស់រដ្ឋវៀតណាមដល់សមូហភាពនិងបុគ្គលនៃកងទ័ពប្រជាជនឡាវ។
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម (រូបថត៖ TTXVN)
ចាប់ពីថ្ងៃទី ៣ ដល់ ៤ ខែវិច្ឆិកា លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមបានអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីប្រគល់មេដាយដ៏ថ្លៃថ្នូរបស់សាធារណរដ្ឋសង្គមនិយមវៀតណាមដល់សមូហភាពនិងបុគ្គលនៃកងទ័ពប្រជាជនឡាវ។
ការប្រគល់ជូនមេដាយដ៏ថ្លៃថ្នូរបស់រដ្ឋវៀតណាមជូនសមូហភាពនិងបុគ្គលកងទ័ពប្រជាជនឡាវ រួមចំណែកក្នុងការពង្រឹងនិបពង្រីកនូវទំនុកចិត្តនិងចំណងមិត្តភាពដ៏អស្ចារ្យ និងសាមគ្គីភាពពិសេស ក៏ដូចជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្ស រដ្ឋ និងកងទ័ពនៃប្រទេសទាំងពីរផងដែរ៕(ប្រភព៖ vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន