Trending now
វៀតណាមដណ្តើមបានមេដាយមាស ៥ បន្ថែមទៀតលើវិញ្ញាសាហែលទឹក
យុគសម័យ - នាព្រឹកថ្ងៃទី២ ខែសីហា ដែលជាថ្ងៃប្រកួតផ្លូវការលើកទី៣ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ប៉ារ៉ាហ្គេមលើកទី១១ (ASEAN Para Games) នៅប្រទេសឥណ្ឌូនេស៊ី ក្រុមកីឡាហែលទឹកជនពិការវៀតណាមបានបន្តធ្វើបានបន្តការប្រកួតគួរឲ្យចាប់អារម្មណ៍ និងឈ្នះបានមេដាយមាសចំនួន៥គ្រឿងបន្ថែមទៀត។
ប្រគល់មេដាយមិត្តភាពជូនឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាម Ory Csaba
យុគសម័យ - នារសៀលថ្ងៃទី២៧ ខែកក្កដា នៅទីស្នាក់ការក្រសួងការបរទេស ក្រោមការអនុញ្ញាតពីប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc រដ្ឋមន្ត្រីការបរទេស Bui Thanh Son បានប្រគល់មេដាយមិត្តភាពជូន ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាម លោក Ory Csaba។
វៀតណាមដណ្តើមបានពានរង្វាន់ល្អបំផុតមិនធ្លាប់មាននៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកព័ត៌មានអាស៊ីប៉ាស៊ីហ្វិក
យុគសម័យ - នាល្ងាចថ្ងៃទី ១ មិថុនា ក្រសួងអប់រំ និងបណ្តុះបណ្តាល បានជូនដំណឹងអំពីលទ្ធផលនៃព្រឹត្តិការណ៍កីឡាអូឡាំពិច ព័ត៌មានអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០២២របស់ក្រុមជម្រើសជាតិវៀតណាមបានឲ្យដឹងថា៖ ទាំងបេក្ខជន ៧/៧ នាក់ដែលចូលរួមក្នុងការពិចារណាទទួល បានឈ្នះមេដាយ រួមមានមេដាយមាស ៣ គ្រឿង និងមេដាយប្រាក់ ៤ គ្រឿង។
ពិធីប្រគល់មេដាយមិត្តភាពរបស់លោកប្រធានរដ្ឋវៀតណាមជូនលោកប្រធាន Alain Dussarps
យុគសម័យ - ថ្លែងមតិនៅពិធីនេះ លោកឯកអគ្គរដ្ឋទូត Dinh Toan Thang បានស្វាគមន៍ចំពោះការរួមចំណែករបស់លោក Alain Dussarps ក្នុងការអនុវត្តសកម្មភាព និងគម្រោងប្រកបដោយប្រសិទ្ធភាពជាច្រើន ដើម្បីជួយឧបត្ថម្ភគាំទ្រប្រជាជនវៀតណាម ជាពិសេសជនជាតិភាគតិច និងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអូស៊ីត។
ប្រទេសវៀតណាមប្រគល់ជូនមេដាយដល់សមូហភាពនិងបុគ្គលនៃកងទ័ពប្រជាជនឡាវ
យុគសម័យ - រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសឡាវដើម្បីប្រគល់ជូនមេដាយដ៏ថ្លៃថ្នូរបស់រដ្ឋវៀតណាមដល់សមូហភាពនិងបុគ្គលនៃកងទ័ពប្រជាជនឡាវ។
ក្រុមកីឡាការ៉ាតេ របស់អង្គភាពកីឡា នគរបាលជាតិកម្ពុជា ដណ្ដើមបានមេដាយ ចំនួន៩
ព្រឹត្តិការណ៍ប្រកួតកីឡា នគរបាលពិភពលោក លើកទី១៨ The 18th World Police and Fire Games ដែលនឹងរៀបចំឡើង ពីថ្ងៃទី១១ ដល់ ១៨ សីហា នៅខេត្ត Cheng Du នៃសាធារណរដ្ឋប្រជាមានិតចិន ពេលនេះ កីឡាការ៉ាតេដូ នគរបាលជាតិកម្ពុជា ដណ្ដើមបានមេដាយ ចំនួន ៩ គ្រឿងហើយ។
ក្រុមកីឡាវៀតណាមទទួលបានមេដាយបន្ថែមនៅ ASAID 2018
រហូតមកដល់ម៉ោង ៦យប់ ថ្ងៃទី ២២ ខែសីហា ក្រុមកីឡាវៀតណាមទទួលបានមេដាយប្រាក់ចំនួន ៣គ្រឿងនិងមេដាយសំរិទ្ធ ៦ គ្រឿង ឈរលំដាប់ថ្នាក់លេខ ១៨ ក្នុងតារាងរៀបចំណាត់ថ្នាក់ ASIAD 2018 ។ នៅមុខ ក្រុមកីឡាចិនដោយទទួលបានមេដាយមាសចំនួន ៣៣គ្រឿង មេដាយប្រាក់២២ គ្រឿង និងមេដាយសំរឹទ្ធិ១២គ្រឿង។
សិស្សានុសិស្សវៀតណាមចំនួន៦នាក់ដែលចូលរួមអូឡាំពិកគណិតវិទ្យាអន្ដរជាតិឆ្នាំ២០១៨សុទ្ធតែទទួលបានមេដាយ
យោងតាមប្រភពព័ត៌មានពីនាយកដ្ឋានគ្រប់គ្រងគុណភាព ក្រសួងអប់រំនិងបណ្តុះបណ្តាល និស្សិតវៀតណាម៦នាក់ដែលបានចូលរួមអូឡាំពិកគណិតវិទ្យាអន្តរជាតិលើកទី៥៩ នៅរូម៉ានីសុទ្ធតែទទួលបានមេដាយ ក្នុងនោះមានមេដាយមាសមួយគ្រឿង។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។