សិស្សានុសិស្សវៀតណាមចំនួន៦នាក់ដែលចូលរួមអូឡាំពិកគណិតវិទ្យាអន្ដរជាតិឆ្នាំ២០១៨សុទ្ធតែទទួលបានមេដាយ

13:57 | 13/07/2018

យោងតាមប្រភពព័ត៌មានពីនាយកដ្ឋានគ្រប់គ្រងគុណភាព ក្រសួងអប់រំនិងបណ្តុះបណ្តាល និស្សិតវៀតណាម៦នាក់ដែលបានចូលរួមអូឡាំពិកគណិតវិទ្យាអន្តរជាតិលើកទី៥៩ នៅរូម៉ានីសុទ្ធតែទទួលបានមេដាយ ក្នុងនោះមានមេដាយមាសមួយគ្រឿង។

ក្រុមជម្រើសជាតិអូឡាំពិកគណិតវិទ្យាវៀតណាម

ពោលគឺ ប្អូន Nguyen Quang Bin សិស្សថ្នាក់ទី១២ នៅមហាវិទ្យាល័យជាតិហាណូយ ទទួលបានមេដាយមាស។ មេដាយប្រាក់ចំនួនពីរ ចំណុះប្អូនពីរនាក់ គឺ Phan Minh Duc សិស្សថ្នាក់ទី១១ វិទ្យាល័យជំនាញហាណូយ-Amsterdam និងប្អូន Trinh Van Hoan សិស្សថ្នាក់ទី១២ វិទ្យាល័យជំនាញ Tran Phu ទីក្រុង Hai Phong។

សិស្សបីនាក់ដែលទទួលបានរង្វាន់សំរឹទ្ធ រួមមាន៖ Tran Viet Hoang សិស្សថ្នាក់ទី១២; Truong Manh Tuan សិស្សថ្នាក់ទី១២និង Do Hoang Viet សិស្សថ្នាក់ទី១២ ផងដែរ។

ជោគជ័យរបស់ក្រុមជម្រើសជាតិអូឡាំពិកគណិតវិទ្យាអន្តរជាតិឆ្នាំ២០១៨នេះបានរួមចំណែកអះអាងនូវលទ្ធផលវិជ្ជមានរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាលក្នុងការបណ្តុះបណ្តាល ក៏ដូចជាការខិតខំប្រឹងប្រែងរបស់តំបន់ក្នុងការរកឃើញនិងបំប៉ន់សិស្សពូកែផងដែរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត