វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបតិ្តការការពារជាតិ

05:10 | 02/11/2019 (ប្រភព៖ vovworld.vn ហេង វុធ្ធី សរុប)

លោកឧត្តមសេនីយ៍ឯកបម្រុង Phan Van Giang បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលមានគោលបំណងចង់បង្កើនថែមទៀតនូវ ទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងប្រជាជននៃប្រទេសទាំងពីរនិយាយរួមនិងកងទ័ព ទាំងពីរនិយាយដោយឡែក។

ឧត្តមសេនីយ៍ឯកបម្រុង Phan Van Giang និងនាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងពិធីទទួលបដិសណ្ឋារកិច្ច (រូបថត៖ ppreporter.com)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែតុលា ឧត្តមសេនីយ៍ឯកបម្រុង Phan Van Giang ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម បានអញ្ជើញចូលរួមពិធីទទួល បដិសណ្ឋារកិច្ចជាផ្លូវការដែលបានរៀបចំឡើងក្រោមអធិបតីភាពរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

ទិដ្ឋភាពនៅជំនួបពិភាក្សាការងារទ្វេភាគី (រូបថត៖ VOV)

ថ្លែងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីបន្ទាប់ពីពិធីទទួលមក លោកនាយ ឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចការងារលើកនេះរបស់លោកឧត្តមសេនីយ៍ឯកបម្រុង Phan Van Giang រួមជាមួយ គណៈប្រតិភូវៀតណាម។ ភាគីទាំងពីរក៏បានឯកភាពវាយតម្លៃខ្ពស់ចំពោះកិច្ច សហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាពរវាងកងទ័ពនៃប្រទេសទាំងពីរលើ វិស័យជាច្រើនដូចជា៖ ការផ្លាស់ប្ដូរគណៈប្រតិភូយោធាគ្រប់ជាន់ថ្នាក់ កិច្ចសហ ការកសាងខ្សែព្រំដែន និងបោះបង្គោលព្រំដែនប្រកបដោយសុវត្ថិភាព សន្តិភាព និង អភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។

លោកឧត្តមសេនីយ៍ឯកបម្រុង Phan Van Giang បានទៅជួបសម្ដែងការគួរសមលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីនិង ជារដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ VOV)

លោកឧត្តមសេនីយ៍ឯកបម្រុង Phan Van Giang បាន សង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលមានគោលបំណងចង់បង្កើនថែមទៀតនូវ ទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងប្រជាជននៃប្រទេសទាំងពីរនិយាយរួមនិងកងទ័ព ទាំងពីរនិយាយដោយឡែក។

នារសៀលថ្ងៃដដែល លោកឧត្តមសេនីយ៍ឯកបម្រុង Phan Van Giang បានទៅ ជួបសម្ដែងការគួរសមលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីនិង ជារដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា៕

(ប្រភព៖ vovworld.vn ហេង វុធ្ធី សរុប)

(ប្រភព៖ vovworld.vn ហេង វុធ្ធី សរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន