លោកជំទាវ ម៉ែន សំអន ចូលរួមជាកិត្តិយសក្នុងពិធីជប់លៀងអបអរសាទរ នៃការប្រណាំងកង់ឆ្លងកាត់៣ប្រទេស វៀតណាម កម្ពុជា ឡាវ

07:50 | 25/10/2019 (សរុបដោយវិច្ឆិកា)

លោកជំទាវកិត្តិសង្គហបណ្តិត ម៉ែន សំអន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច បានអញ្ជើញជាអធិបតីកិត្តិយសក្នុងពិធីជប់លៀងអបអរសាទរនៃការមកដល់របស់ក្រុមកីឡាករ​ការប្រណាំងកង់ណាមគីខើយងៀ ដណ្ដើមពានរង្វាន់ស្ថានីយ៍វិទ្យុ​សម្លេងប្រជាជន​ទីក្រុងហូ​ជី​មិ​ញ​(VOH) លើកទី២២ ដែលបានធ្វើដំណើរមកដល់រាជធានីភ្នំពេញ នារាត្រីថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ២២ ខែ តុលា ឆ្នាំ២០១៩ នៅ​ភោជ​នីយ​ដ្ឋាន​សូ​រិយា ។

លោកជំទាវកិត្តិសង្គហបណ្តិត ម៉ែន សំអន ចូមរួមជាកិត្តិយសក្នុងពិធីជប់ លៀងអ បអរ សាទរ នៃការប្រណាំងកង់ឆ្លងកាត់៣ប្រទេស វៀតណាម កម្ពុជា ឡាវ។ (ប្រភព៖ FN)

ក្នុងឱកាសនោះដែរ ក៏មានការចូលរួមជាកិត្តិយសពី ឯកឧត្តម វូ ក្វាងម៉ិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូត នៃសាធា រណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និង កីឡាករចូលរួមមកពីប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម និង​​ក្រុមការងារបច្ចេកទេស សរុបចំនួន ជាង២០០នាក់ផងដែរ ។ ថ្លែងក្នុងឱកាសនោះ លោកឧកញ៉ា សុខ ឆេង ប្រធានក្រុមបច្ចេកទេស ដឹកនាំប្រ​ណាំង​កង់ បានមានប្រសាសន៍ថា ការប្រណាំងនេះ គឺជាការប្រណាំង​ជំនា​ញដែ​លមា​ន​រយៈចំ​ងាយ​ឆ្ងា​យ គឺឆ្លងកាត់បីប្រទេស ដោយចាប់ផ្តើមចេញដំណើរពីប្រទេសវៀតណាម ឆ្លងកាត់កម្ពុជា និងឆ្ពោះទៅបញ្ចប់នៅប្រទេសឡាវ។

ក្នុងឱកាសនោះដែរ ក៏មានការចូលរួមជាកិត្តិយសពី ឯកឧត្តម វូ ក្វាងម៉ិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូត នៃសាធា រណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និង កីឡាករចូលរួមមកពីប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម និង​​ក្រុមការងារបច្ចេកទេស សរុបចំនួន ជាង២០០នាក់ផងដែរ ។ (ប្រភព៖ akp)

ថ្លែងក្នុងឱកាសនោះ លោកឧកញ៉ា សុខ ឆេង បានថ្លែងថា ការប្រណាំងនេះ គឺជាការប្រណាំងជំនាញ ដែលមានរយៈចំងាយឆ្ងាយ គឺឆ្លងកាត់បីប្រទេស ដោយចាប់ផ្តើមចេញដំណើរពីប្រទេសវៀតណាម ឆ្លងកាត់កម្ពុជា និងឆ្ពោះទៅបញ្ចប់នៅប្រទេសឡាវ។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងក្នុងន័យ៖

* ទី១៖ ឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបតិ្តការរវាងបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ាន ជាពិសេសរវាងកម្ពុជា វៀតណាម ឡាវ និងថៃ។
* ទី២៖ ការរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបតិ្តការរវាងបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ាន និងបន្តថែរក្សានូវប្រពៃណីទំនាក់ទំនងដ៏ល្អ ហើយធានារក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការអភិវឌ្ឍ
* ទី៣៖ លើកកម្ពស់ ជីវភាពរស់នៅ របស់ប្រជាជនឲ្យកាន់តែប្រសើរឡើង ស្របតាមពាក្យស្លោក «កីឡានាំមកនូវ សុខភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ»។

ក្នុងឱកាសនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រួមជាមួ​យប្រតិភូអម​ជា​កិ​ត្តិយស ក៏បានចុះហត្ថលេខាជានិមិត្តរូបលើអាវកីឡាករ ដើម្បីជាសក្ខីភាពបញ្ជាក់ថា ក្រុម​កី​ឡា​​ករបានធ្វើដំណើរមកដល់រាជធានីភ្នំពេញ និងបានទទួលទានអាហារសាមគ្គីរួមគ្នាក្រោ​ម​ប​រិ​​យាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន យីតាក់ហ្គ្រុប ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជាផងដែរ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង