គ្រូពេទ្យវៀតណាមពិនិត្យភ្នែកនិងផ្តល់វ៉ែនតាឥតគិតថ្លៃដល់ប្រជាជនក្រីក្រកម្ពុជា

22:24 | 25/10/2019 (ហេង វុធ្ធី)

យុគសម័យ - ក្រុមគ្រូពេទ្យវៀតណាមបានរៀបចំការពិនិត្យភ្នែក ចែកថ្នាំនិងផ្តល់វ៉ែនតាឥតគិតថ្លៃដល់ប្រជាជនក្រីក្ររាប់ពាន់នាក់នៅកម្ពុជាក្នុងរយៈពេល ២ ថ្ងៃ (ចាប់ពីថ្ងៃទី ២៥ ដល់ ២៦ ខែតុលាឆ្នាំ២០១៩)។

គ្រូពេទ្យវៀតណាមពិនិត្យភ្នែកនិងផ្តល់វ៉ែនតាឥតគិតថ្លៃដល់ប្រជាជនក្រីក្រកម្ពុជា (រូបថត៖ vov,vn)

នាព្រឹកថ្ងៃទី ២៥ ខែតុលា នៅទីស្នាក់ការសមាគមខ្មែរ - វៀតណាម រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ក្រុមគ្រូពេទ្យមកពីវៀតណាមបានរៀបចំការពិនិត្យភ្នែក ចែកថ្នាំនិងវ៉ែនតាឥតគិតថ្លៃដល់បងប្អូនប្រជាជនកម្ពុជារាប់ពាន់នាក់មកពីគ្រួសារក្រីក្រនៅទីនេះ។ កម្មវិធីសប្បុរសធម៌បានធ្វើឡើងចាប់ពីថ្ងៃទី ២៥ ដល់ ២៦ ខែតុលា ដែលរួមមានការពិនិត្យភ្នែក ចែកថ្នាំនិងផ្តល់វ៉ែនតាដោយឥតគិតថ្លៃដល់អ្នកជំងឺប្រមាណ ២០០០ នាក់ដែលជាកុមារាកុមារី មនុស្សចាស់ក្រីក្រជនជាតិខ្មែរដើមកំណើតវៀតណាម និងជនជាតិកម្ពុជាផងដែរ។

លោក ឡេ វ៉ាន់បុង អនុប្រធានសមាគមវ៉ែនតាទីក្រុងហូជីមិញបានចែករំលែកថាដោយសារលោកយល់ដឹងអំពីស្ថានភាពគ្រួសារជនជាតិខ្មែរដើមកំណើតវៀតណាម និងជនជាតិកម្ពុជាជាច្រើននាក់នៅតែជួបការលំបាកជាច្រើនដោយគ្មានសមត្ថភាពពិនិត្យជំងឺភ្នែកទេ ហេតុនេះហើយក្រុមគ្រូពេទ្យវេជ្ជបណ្ឌិតនិងក្រុមហ៊ុនវ៉ែនតាវៀតណាម បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអនុវត្តកម្មវិធីនេះក្នុងគោលបំណងចង់ជួយឧបត្ថម្ភដល់ប្រជាជនក្រីក្រទាំងអស់នេះ។ កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅដោយប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនទំនើបៗ ក្រុមគ្រូពេទ្យជំនាញ និងអ្នកបច្ចេកទេសមានបទពិសោធន៍យូរឆ្នាំ ព្រមទាំងចែកថ្នាំនិងវ៉ែនតាដែលមានគុណភាពល្អផងដែរ។

ប្រជាជនម្នាក់ស​ប្បាយចិត្តក្រោយពេលពិនិត្យភ្នែក (រូបថត៖ vov,vn)

ចំណែក លោក វិរៈវិញ - អ្នកជម្ងឺជនជាតិខ្មែរក្រីក្រម្នាក់បន្ទាប់ពីទទួលបានការពិនិត្យភ្នែកនិងទទួលវ៉ែនតាដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យជនជាតិវៀតណាមបាននិយាយដោយរីករាយថា៖ “ខ្ញុំពិតជាសប្បាយចិត្តណាស់ពីព្រោះថ្ងៃនេះគ្រូពេទ្យ វៀតណាមបានពិនិត្យជំងឺឲ្យរូបខ្ញុំយ៉ាងហ្មត់ចត់ណាស់។ ខ្ញុំទទួលបានការវាស់វ៉ែនតាហើយទទួលបានប្រភេទវ៉ែនតាត្រឹមត្រូវ ឥឡូវខ្ញុំបានឃើញយ៉ាងច្បាស់ណាស់។ ខ្ញុំសូមអរគុណដល់គ្រូពេទវៀតណាមជាច្រើនផងដែរ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅសកម្មភាពពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃដោយក្រុមគ្រូពេទ្យមកពីវៀតណាម ដើម្បីបម្រើប្រជាជនជនជាតិខ្មែរដើមកំណើតវៀតណាមនិងប្រជាជនកម្ពុជាបានក្លាយជាទម្លាប់និង ទៀងទាត់ដែលគ្របដណ្តប់នៅគ្រប់ទីកន្លែងនៅព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីទាំងនេះមិនត្រឹមតែជួយឲ្យបងប្អូនប្រជាជនអាចជំនះពុះពារលើការលំបាកនិងជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយទៅជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងពីចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ វៀតណាម - កម្ពុជាទៀតផង៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង