រាជធានីភ្នំពេញ និងខេត្ត Ba Ria-Vung Tau ជំរុញកិច្ចការតភ្ជាប់វិស័យទេសចរណ៍ជាមួយគ្នា

19:47 | 21/10/2019 (ហេង វុធ្ធី)

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញការតភ្ជាប់វិស័យទេសចរណ៍រវាងរាជធានីភ្នំពេញ ជាមួយនឹងខេត្ត Ba Ria-Vung Tau ប្រទេសវៀតណាម ដើម្បីទាក់ទាញភ្ញៀវទេសចរ នៃប្រទេសទាំង២ ឲ្យទៅទស្សនាកម្សាន្តទៅវិញទៅមកឲ្យកាន់តែច្រើន។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ទទួលជួបជាលោក Nguyen Hong Linh លេខាគណៈកម្មាធិការបក្សខេត្តនិងជាប្រធានក្រុមប្រឹក្សាប្រជាជន ខេត្ត​Ba Ria - Vung Tau ប្រទេសវៀតណាម ( រូបថត៖ Freshnews)

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញការតភ្ជាប់វិស័យទេសចរណ៍រវាងរាជធានីភ្នំពេញ ជាមួយនឹងខេត្ត Ba Ria - Vung Tau ប្រទេសវៀតណាម ដើម្បីទាក់ទាញភ្ញៀវទេសចរ នៃប្រទេសទាំង២ ឲ្យទៅទស្សនាកម្សាន្តទៅវិញទៅមកឲ្យកាន់តែច្រើន។

អភិបាលរាជធានីភ្នំពេញ ចង់ឲ្យមានការភ្ជាប់ទំនាក់ទំនងរវាងវិស័យ ដឹកជញ្ជូនអ្នកដំណើរតាមរយៈរថយន្តក្រុងពីរាជធានីភ្នំពេញ ទៅខេត្ត Ba Ria - Vung Tau នៃប្រទេសវៀតណាម ឬពីខេត្ត Ba Ria - Vung Tau មកកាន់រាជធានីភ្នំពេញវិញ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកទេសចរនៃប្រទេសទាំង២ បានទៅទស្សនាកម្សាន្តនៅតំបន់ទេសចរណ៍សំខាន់ៗ ទំាងនៅរាជធានីភ្នំពេញ និងខេត្ត Ba Ria - Vung Tau ជាដើម។

ទិដ្ឋភាពនៃជំនួប ( រូបថត៖ Freshnews)

លោក ឃួង ស្រេង បានថ្លែងដូច្នេះក្នុងឱកាសទទួលស្វាគមន៍ក្រុមគណៈប្រតិភូវៀតណាម ដែលដឹកនាំដោយលោក Nguyen Hong Linh លេខាគណៈកម្មាធិការបក្សខេត្តនិងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Ba Ria - Vung Tau នៃប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ ដើម្បីពិភាក្សាគ្នាលើគម្រោងភ្ជាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនទំាងសងខាង។

អភិបាលរាជធានីភ្នំពេញ បានអះអាងថា គម្រោងតភ្ជាប់វិស័យទេសចរណ៍រវាងរាជធានី ខេត្តនៃប្រទេសទំាង២នេះ និងជាកញ្ចប់ផលិតផលថ្មីក្នុងការទាក់ទាញភ្ញៀវទេសចរ ខណៈដែលរាជធានីភ្នំពេញ និង Ba Ria - Vung Tau នៃប្រទេសវៀតណាម សម្បូរទៅដោយតំបន់ទេសចរណ៍ ធម្មជាតិ ប្រវត្តិសាស្រ្ត ដ៏ច្រើនដូចគ្នា។ លោកថ្លែងថា ឥលូវនេះក្រោមសេដ្ឋកិច្ចជាង៧ភាគរយ ជាង២ទស្សវត្សនេះ ប្រជាជនកម្ពុជារស់នៅក្នុងភាពស៊ីវិល័យ ក្នុងការធ្វើដំណើរកម្សាន្តទាំងក្នុងប្រទេស និងក្រៅប្រទេស។

គណៈប្រតិភូអញ្ជើញថតរូបអនុស្សាវរីយ៍ (រូបថត៖ Freshnews

លោកបញ្ជាក់ថា «ស្របពេលដែលទីក្រុង Ba Ria - Vung Tau នៃប្រទេសវៀតណាម និងរាជធានីភ្នំពេញ សម្បូរទៅដោយតំបន់ទេសចរណ៍ ដូច្នេះយើងត្រូវតែផ្លាស់ប្តូរវិស័យទេសចរណ៍ ទៅវិញទៅមក ពិសេសការភ្ជាប់សេវារថយន្តក្រុងដោយផ្ទាល់ ពីរាជធានីភ្នំពេញទៅបារៀ-វង់តាវ ឬពីបារៀ-វង់តាវ មកកាន់រាជធានីភ្នំពេញវិញ។ បន្ថែមពីនេះទៀត គឺការផ្លាស់ប្តូរវិនិយោគលើវិស័យទេសចរណ៍ ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាជន នៃប្រទេសទាំង២បានធ្វើដំណើរកម្សាន្តទៅវិញទៅមក»។

លោក Nguyen Hong Linh សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបារៀ-វង់តាវ នៃប្រទេសវៀតណាមបានគាំទ្រចំពោះគម្រោងពង្រីកកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរវិស័យទេសចរណ៍នេះថា នឹងជួយទាក់ទាញ ភ្ញៀវទេសចរទាំងសងខាងបានកាន់តែច្រើន៕

ប្រភព៖ FN

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន