យុគសម័យ - នៅព្រឹកថ្ងៃទី ២២ ខែតុលា កងទ័ពការពារព្រំដែនខេត្តឡុងអាន (Long An) បានអញ្ជើញពិភាក្សាជាមួយប្រធានទីស្នងការនគរបាលនិងអនុតំបន់យោធាខេត្តព្រៃវែងនៃព្រះរាជាណាចក្រកម្ពុជាស្តីពីកិច្ចប្រជុំកិច្ចសហប្រតិបត្តិការក្នុងការការពារសន្តិសុខនិងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន។
ប្រធានតំណាងអង្គភាពទាំង ៣ អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការកសាងខ្សែព្រំដែនប្រកបដោយស្ថិរភាព សន្តិភាព មិត្តភាពនិងអភិវឌ្ឍន៍ (រូបថត៖ bienphong.com.vn)
ថ្លែងមតិក្នុងពិធីនេះ លោកវរសេនីយ៍ឯក Pham Phu Phuoc មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តឡុងអានបានសង្កត់ធ្ងន់ថា អនុវត្តតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាពេលកន្លងមក ទំនាក់ទំនងសាមគ្គីភាពរវាងកងទ័ពការពារព្រំដែនខេត្តឡុងអាននិងទីស្នងការនរគបាលនិងអនុតំបន់យោធាខេត្តព្រៃវែងត្រូវបានពង្រឹងនិង បង្រីកកាន់ តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ អង្គភាពទាំង ៣ បានសហការគ្នាប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើនជាពិសេស គឺសហការគ្នាក្នុងការការពារប្រព័ន្ធបោះបង្គោលនៅតាមព្រំដែនដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ផងដែរ។
ថ្លែងនៅក្នុងកិច្ចពិភាក្សានេះលោកឧត្តមសេនីយ៍ទោ ព្រំសន្ធរ ប្រធានទីស្នងការនគរបាលខេត្តព្រៃវែងបានស្នើឲ្យអង្គភាពទាំង ៣ ផ្លាស់ប្តូរព័ត៌មានឱ្យបានទៀងទាត់និងជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានការណ៍បទល្មើសនានា ដើម្បីសម្របសម្រួលការពារបង្ការ ទប់ស្កាត់និង បង្ក្រាបឧក្រិដ្ឋជនប្រកបដោយប្រសិទ្ធភាព ក៏ដូចជាធានាសន្តិសុខនិងសណ្តាប់ ធ្នាប់ឲ្យបានរឹងមាំនៅតំបន់ព្រំដែនផងដែរ។
រីឯខ្លូមវិញ លោកឧត្តមសេនីយ៍ទោ មឿន សាមន មេបញ្ជាការរងអនុតំបន់យោធាខេត្តព្រៃវែងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការការពារព្រំដែនរវាងកងទ័ពការពារព្រំដែនខេត្តឡុងអាននិងអនុតំបន់យោធាខេត្តព្រៃវែងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ ទន្ទឹមនឹងនេះដែរ លោកក៏បានបញ្ជាក់ថាចំណងសាមគ្គីភាពមិត្តភាពនិងប្រពៃណីរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជានិយាយរួមនិងខេត្តឡុងអាននិងខេត្តព្រៃវែងនិយាយដោយឡែកគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលត្រូវការថែរក្សានិងបីបាច់ថែរក្សាឲ្យបានល្អពីព្រោះថានេះគឺជាមូលដ្ឋានសម្រាប់ភាគីទាំងពីរសហការនិងការពារសុវត្ថិភាពនៅតាមព្រំដែនដែលបានទទួលបន្ទុក សំដៅរួមចំណែកក្នុងការកសាងព្រំដែនមួយប្រកប ដោយសន្តិភាព មិត្តភាពនិងអភិវឌ្ឍន៍ផងដែរ៕
(យោងតាម bienphong.com.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន