នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោកស្រី កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីកម្ពុជា

18:09 | 16/10/2019 (ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ១៦ ខែតុលា​នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោកស្រី កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោកស្រី កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីកម្ពុជា (រូបថត៖ baochinhphu.vn)

លោកនាយករដ្ឋមន្រ្តីវៀតណាមបានមានប្រសាសន៍ថាដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហុនស៊ែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសវៀតណាមនាពេលថ្មីៗនេះ ទទួលបានជោគជ័យយ៉ាងខ្លាំងនិងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ១០ រួមមានឯកសារច្បាប់ព្រំដែនគោកចំនួន ២ ដែលទទួលស្គាល់លទ្ធផលចំនួន ៨៤% នៃការងារខ័ណសីមានិងបោះបង្គោលព្រំដែន ព្រមទាំងជឿជាក់ថាកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងរីកចម្រើនថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។

ឧបនាយករដ្ឋមន្រ្តីកម្ពុជាលោកស្រី ម៉ែនសំអន បានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្រ្តីវៀតណាម និងអធិការកិច្ចរដ្ឋាភិបាលវៀតណាមដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការដែលលោកនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើឯកសារច្បាប់សំខាន់ៗស្តីពីការងារខ័ណ្ឌសីមាព្រំដែនគោក ក៏ដូចជាសំដែងក្តីសោមន្សរីករាយចំពោះការអភិវឌ្ឍដ៏ល្អប្រពៃរវាងប្រទេសទាំងពីរផងដែរ។ លោកស្រីក៏បានសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធិផលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់វៀតណាមក្រោមការដឹកនាំររបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ហើយលោកស្រីអះអាងថាប្រទេសកម្ពុជាប្តេជ្ញាការពារនិងពង្រឹងពង្រីកចំណោងមិត្តភាពជាប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc និងលោកស្រី កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីកម្ពុជា (រូបថត៖ vietnamplus.vn)

លោកស្រីបានបន្តទៀតថាទំនាក់ទំនងរបស់ស្ថាប័នអធិការកិច្ចរដ្ឋាភិបាលទាំងពីរកំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្លា។ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចការអធិការកិច្ច។ជារៀងរាល់ឆ្នាំ អធិការកិច្ចរដ្ឋាភិបាលវៀតណាមទទួលសិក្ខាកាមកម្ពុជាច្រើនដើម្បីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ ហើយចំណុចនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយរដ្ឋាភិបាលកម្ពុជាក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងភាពអវិជ្ជមាន។ កម្ពុជាមានគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអធិការកិច្ចរដ្ឋាភិបាលទាំងពីរ ព្រមទាំងអះអាងថាកម្ពុជានឹងខិតខំប្រឹងប្រែងអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានដោយរដ្ឋាភិបាលនៃប្រទេសទាំងពី ក៏ដូចជាបង្កើនការផ្លាស់ប្តូរប្រតិភូគ្រប់លំដាប់ថ្នាក់ដើម្បីជំរុញទំនាក់ទំនងមិត្តភាពរឲ្យកាន់តែល្អប្រសើរនាពេលខាងមុខផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baochinhphu.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម
បើកសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤