នាយឧត្តមសេនីយ៍ នេត សាវឿន ដឹកនាំប្រតិភូនគរបាលកម្ពុជា ចូលរួមសន្និសីទអាស៊ានណាប៉ូល លើកទី៣៩ នៅប្រទេសវៀតណាម

16:09 | 18/09/2019

តបតាមការអញ្ជើញរបស់ក្រសួងនគរបាលវៀតណាម និងដោយផ្អែកតាមកិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា បានដឹកនាំគណប្រតិភូ ចូលរួមសន្និសីទអាស៊ានណាប៉ូល លើកទី៣៩ (ASEANAPOL CONFERENCE 39th) ក្រោមប្រធានបទ «ការលើកកម្ពស់ភាពជាដៃគូ រក្សាបាននូវចំណងសាមគ្គីភាព» នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ FN)

សន្និសីទអាស៊ានណាប៉ូល លើកទី៣៩ ត្រូវបានប្រារព្ធបើកនៅព្រឹកថ្ងៃទី១៨ ខែកញ្ញ ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព លោក To Lam រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គម និយមវៀតណាម និងមានការចូលរួមពីបណ្តាប្រទេសជាសមាជិក ចំនួន១០, ដៃគូពិភាក្សាចំនួន១០ និងអ្នកសង្កេតការណ៍ចំនួន៦។

កិច្ចប្រជុំនេះក៏បានជ្រើសតាំង លោក Tran Van Ve ជាប្រធានសន្និសីទ និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជាអនុប្រធានសន្និសីទ។

បន្ទាប់ពីបើកសន្និសីទ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក្នុងនាមជាអនុប្រធានសន្និសីទ បានចូលរួមកិច្ចប្រជុំពេញអង្គលើកទី១, កិច្ចប្រជុំពិភាក្សាប្រធានប្រតិភូ និងវេទិកាពិភាក្សាប្រធានប្រតិភូជាមួយដៃគូពិភាក្សាផងដែរ៕

(ប្រភព៖ FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ