ធនាគារវៀតណាមពង្រីកការវិនិយោគនៅកម្ពុជា

22:33 | 04/09/2019 (ប្រភព​៖ nhandan.com.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៤ ខែកញ្ញា ធនាគារ MB Cambodia (ដែលជាក្រុមហ៊ុន​បុត្រ​សម្ព័ន្ធនៃធនាគារភាគហ៊ុនពាណិជ្ជកម្មកងទ័ពវៀតណាម) បានបើកសម្ពោធទីស្នាក់ការថ្មី និងសាខាថ្មីមួយទៀតនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីបើកសម្ពោធទីស្នាក់ការថ្មីរបស់ធនាគារ MB Cambodia (រូបថត៖ nhandan.com.vn)

ថ្លែងនៅក្នុងពិធីបើកទីស្នាក់ការថ្មី និងផ្តល់អាជ្ញាប័ណ្ណប្រតិបត្តិការដល់ធនាគារ MB Cambodia ទេសភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានអះអាងថា ការសម្រេចចិត្តពង្រីកការ វិនិយោគរបស់ខ្លួនទៅក្នុងទីផ្សារកម្ពុជារបស់ធនាគារ MB Cambodia ក្រោយរយៈពេល ៩ ឆ្នាំគឺជាសក្ខីភាពនៃការផ្តល់ទំនុកចិត្តរបស់វិនិយោគិនវៀតណាមនៅទីផ្សារកម្ពុជា។ អង្គភាពអាជីវកម្ម វៀតណាមមកវិនិយោគនៅកម្ពុជា ក្នុងគោលបំណងចង់នាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចនិងវិបុលភាពដល់ប្រទេសទាំងពីរ ព្រមទាំងរួមចំណែកក្នុងការរឹតបន្តឹងចំណងសាមគ្គីភាពរវាងប្រជាជននៃទាំងពីរ កម្ពុជា - វៀតណាម។

ទេសភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ (រូបថត៖ vov.vn)

យោងតាមអ្នកជំនាញបានឱ្យដឹងថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ធនាគារវៀតណាមដូចជា MB, BIDC, Agribank, Sacombank Cambodia និង SHB បានចូលរួមចំណែកយ៉ាងធំធេងដល់សេដ្ឋកិច្ចម៉ាក្រូរបស់ប្រទេសកម្ពុជាតាមរយៈការផ្តល់ប្រាក់កម្ចីដល់ប្រជាជនក្នុងអត្រាការប្រាក់ទាប។ គួរជម្រាបថា នៅពេលដែលមិនមានធនាគារវៀតណាម ប្រជាជនកម្ពុជាត្រូវរងទទួល អត្រាការប្រាក់ពី ១២ ទៅ ១៥% ក្នុងមួយឆ្នាំ។ ធនាគារវៀតណាមដែលវិនិយោគនៅកម្ពុជាបានបង្កើតការប្រកួតប្រជែង ដែលធ្វើឱ្យអត្រាការប្រាក់ធ្លាក់ចុះនៅត្រឹមតែ ៦.៥ - ៧.៥% ក្នុងមួយ ឆ្នាំ។

ទេសភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ អញ្ជើញផ្តល់អាជ្ញាប័ណ្ណប្រតិបត្តិការដល់ធនាគារ MB Cambodia (រូបថត៖ vov.vn)

ម្យ៉ាងវិញទៀត នាពេលបច្ចុប្បន្ន វៀតណាមមានគម្រោងវិនិយោគចំនួន ២១៤ នៅកម្ពុជាដែលមានទឹកប្រាក់សរុប ៣,២ ពាន់លានដុល្លារអាមេរិក។ ដោយសារការរក្សាបាននូវល្បឿនកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងកំរិត ៧% / ឆ្នាំ រូមជាមួយនឹងស្ថានភាពនយោបាយនិងសន្តិសុខមានស្ថេរភាពនោះ កម្ពុជាកំពុងជាទីផ្សារមួយដែលទាក់ទាញការវិនិយោគយ៉ាងខ្លាំងសម្រាប់សហគ្រាសវៀតណាម។ បើគិតក្នុងរយៈពេល ៧ ខែដើមនៃឆ្នាំនេះ វៀតណាមបានមានគម្រោងវិនិយោគថ្មីចំនួន ៤ បន្ថែមទៀត និងគម្រោងចំនួន ៤ បន្ថែមទៀតដែលត្រូវបានដំឡើងដើមទុននៅកម្ពុជា ដោយមានដើមទុនចុះបញ្ជីសរុបចំនួន ៣៨,៥ លានដុល្លារអាមេរិក ស្មើនឹងដើមទុនចុះបញ្ជីពេញឆ្នាំ ២០១៨ ផងដែរ ៕

(ប្រភព​៖ nhandan.com.vn បកប្រែដោយ ហេង វុធ្ធី)

(ប្រភព​៖ nhandan.com.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ