លើកទឹកចិត្តវិនិយោគិនបរទេសឱ្យមានបណ្តាញចែកចាយទំនិញនិងសេវាកម្មជាសកល

17:52 | 16/08/2019 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ១៥ ខែសីហា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាជាមួយប្រធាននិងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ AEON លោក Kenji Kawahara ក្នុងឱកាសទៅកាន់ប្រទេសវៀតណាមដើម្បីស្វែងយល់អំពីទីផ្សារហិរញ្ញវត្ថុ។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ AEON លោក Kenji Kawahara (រូបថត៖ tapchithongtindoingoai.vn)

លោក Kenji Kawahara បានមានប្រសាសន៍ថា ក្រុមហ៊ុន AEON បានចាត់ទុកប្រទេសវៀតណាមជាទីផ្សារវិនិយោគដ៏សំខាន់និងយូរអង្វែងរបស់ក្រុមហ៊ុនសាជីវកម្មនេះនៅទ្វីបអាស៊ី។ ក្រៅពីនោះ ការវិនិយោគនៅក្នុងវិស័យទំនិញប្រើប្រាស់ ក្រុមហ៊ុន AEON ក៏សិក្សាអំពីការវិនិយោគនៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់វៀតណាម ដោយបង្កើនតម្លៃអង្គភាពអាជីវកម្មវៀតណាម ភាគីពាក់ព័ន្ធនានានិងអតិថិជនវៀតណាមទៀតផងដែរ។

ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានអះអាងថាលោកបានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុន AEON ក្នុងរយៈពេលកន្លងទៅ ហើយលោកសង្ឃឹមថា ក្រុមហ៊ុន AEON នឹងបន្តពង្រីកការ វិនិយោគជាយូរអង្វែងថែមទៀតនៅក្នុងវិស័យហិរញ្ញវត្ថុនៅវៀតណាម ព្រោះថានេះគឺជាតម្រូវការស្របច្បាប់របស់សហគ្រាស។ លោក Vuong Dinh Hue ក៏បានបញ្ជាក់ទៀតថា រដ្ឋាភិបាលវៀតណាមតែងតែបង្កើតបរិយាកាសធុរកិច្ចយ៉ាងងាយស្រួលសម្រាប់សហគមន៍ធុរកិច្ច ដោយលើកទឹកចិត្តវិនិយោគិនបរទេសឱ្យមានបច្ចេកវិទ្យា បញ្តាញផលិតកម្មនិងចែកចាយទំនិញក៏ដូជជាសេវាកម្មសកល អាចមកដាក់ទុនវិនិយោគក្នុងរយៈពេលវែងនៅវៀតណាម ដែលក្នុងនោះមានក្រុមហ៊ុន AEON ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន