ប្រទេសទាំង១០នៅអាស៊ានទទួលបានភ្ញៀវទេសចរចិនច្រើនជាងគេ ក្នុងចំណោមភ្ញៀវអន្តរជាតិមកអាស៊ាន ១២៩លាននាក់

00:54 | 13/05/2019 (Fresh News)

យុគសម័យ - តាមតារាងស្ថិតិភ្ញៀវទេសចរដែលមកទស្សនាអាស៊ាន បានបង្ហាញថា ពេញមួយឆ្នាំ២០១៨ ប្រទេសអាស៊ានទាំង១០ ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១២៩លាននាក់ កើនឡើង ៧.៤% ក្នុងនោះភ្ញៀវទេសចរចិនមានចំនួនច្រើនជាងគេលើសលុប ដល់ទៅប្រមាណ ២៧,៩៣០,០០០នាក់។

តាមតារាងស្ថិតិភ្ញៀវទេសចររបស់អាស៊ាន ទទួលបានតាមរយៈលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា៖

* ប្រទេសថៃ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៣៨,១៥៤,៤៩៤នាក់ (ចិនប្រមាណ១១លាននាក់) កើនឡើង ៧.២%។
* ប្រទេសម៉ាឡេស៊ី ទទួលបានភ្ញៀវទេសចរអន្តរជាតិ ២៣,៤៧៩,៩៣២នាក់ (ចិន២.៩លាននាក់) ថយចុះ ០.១%។
* ប្រទេសសិង្ហបុរី ទទួលបានភ្ញៀវទេសចរអន្តរជាតិ ១៦,៩០៣,១៦៨នាក់ (ចិន១.៥លាននាក់) កើនឡើង ៦.៦%។
* ប្រទេសវៀតណាម ទទួលបានភ្ញៀវទេសចរអន្តរជាតិ ១៥,៤៩៧,៧៩១នាក់ (ចិន៥លាននាក់) កើនឡើង ១៩.៩%។
* ប្រទេសឥណ្ឌូនេស៊ី ទទួលបានភ្ញៀវទេសចរអន្តរជាតិ ១៤,៣៩១,៨១៦នាក់ (ចិន៣លាននាក់) កើនឡើង ១១.៦%។
* ប្រទេសហ្វីលីពីន ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦,៤៣៩,៩៥២នាក់ (ចិន១លាននាក់) កើនឡើង ៧.២%។
* ប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦.២០០,០០០នាក់ (ចិន១.៩លាននាក់) កើនឡើង ១១%។
* ប្រទេសឡាវ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៤,១៨៦,៤៣២នាក់ (ចិន០.៨លាននាក់) កើនឡើង ៨.២%។
* ប្រទេសមីយ៉ាន់ម៉ា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៣,៥៥១,៤២៨នាក់ (ចិន០.៦លាននាក់) កើនឡើង ៣.១%។
* ប្រទេសប៊្រុយណេដារូសាឡឹម ទទួលបានភ្ញៀវទេសចរអន្តរជាតិ ២០៥,១២៩នាក់ (ចិន០.២៨លាននាក់) កើនឡើង ៤.៥%។

តាមរយៈសន្ទស្សន៍នៃលំហូរទេសចរចិន ដូចមានបញ្ជាក់នៅខាងលើយ៉ាងដូច្នេះ សបញ្ជាក់ថា មិនមែនមានតែប្រទេសកម្ពុជាទេ ដែលមានភ្ញៀវទេសចរមកទស្សនាកម្សាន្តច្រើន សូម្បីប្រទេសដទៃទៀតនៅតំបន់អាស៊ាន ក៏មានភ្ញៀវទេសចរចិនទៅទស្សនាកម្សាន្តច្រើនជាងកម្ពុជាផងដែរ។

សូមជម្រាបថា នៅឆ្នាំ២០១៨ ក្នុងចំណោមភ្ញៀវទេសចរបរទេសដែលមកទស្សនាកម្ពុជា ៦.២លាននាក់ មានភ្ញៀវទេសចរចិនចំនួន ១.៩លាននាក់ កើន៧០ភាគរយ ហើយនៅឆ្នាំ២០២០ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរចិនប្រមាណ ៣លាននាក់។

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២២នេះ ធ្វើឡើងស្របពេលជាមួយគ្នានឹងវេទិកាទេសចរណ៍អាស៊ានលើកទី៣៨ ឆ្នាំ២០១៩ (ASEAN Tourism Forum 2019) ក្រោមប្រធានបទ «អាស៊ាន៖ អានុភាពតែមួយ (ASEAN: The Power of One)» ដែលបាននិងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-១៨ ខែមករា ឆ្នាំ២០១៩។

លោក ថោង ខុន បានឱ្យដឹងថា «រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានអបអរសាទរ ចំពោះកំណើនទេសចរមកទស្សនាតំបន់អាស៊ាន ឆ្នាំ២០១៨ មានរហូតដល់ ១២៩លាននាក់ ក្នុងកំណើន ៧.៤%»៕

(Fresh News)

(Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន