អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ប្រគល់សេចក្តីសម្រេច ស្តីពីការតម្លើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍

00:54 | 13/05/2019

នាព្រឹកថ្ងៃទី២៩ខែមករា នៅវិមានប្រ ធានរដ្ឋ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញប្រគល់សេចក្តីសម្រេចតម្លើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ ជូនចំពោះរដ្ឋមន្ត្រីក្រសួងនគរបាល លោក To Lam និងប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជា ជនវៀតណាម លោក Luong Cuong។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ TTXVN)

អញ្ជើញថ្លែងមតិក្នុងពិធី អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថា៖ ការដែលបក្សនិងរដ្ឋបានតម្លើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ ជូនចំពោះលោក To Lam និងលោក Luong Cuong គឺបង្ហាញនូវការជឿជាក់ ការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស រដ្ឋ និងប្រជាជន សម្រាប់កងកម្លាំងប្រដាប់អាវុធ ព្រមទាំងទទួលស្គាល់និងវាយតម្លៃខ្ពស់ ចំពោះរាល់ការរួមចំណែកសំខាន់របស់លោកទាំងពីរចំពោះបុព្វហេតុកសាងនិងអភិវឌ្ឍន៍ផ្នែកកងទ័ព នគរ បាល ក៏ដូចជាក្នុងកិច្ចការកសាងនិងការពារមាតុប្រទេស។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានឲ្យដឹងថា៖ ពង្រឹងកិច្ចការពារជាតិ រក្សារឹងមាំសន្តិសុខជាតិ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជាភារកិច្ចចាំបាច់របស់បក្ស រដ្ឋ របស់ប្រព័ន្ធនយោបាយទាំងមូលនិងប្រជាជនទាំងមូល ក្នុងនោះ កងទ័ពប្រ ជាជននិងនគរបាលប្រជាជនជាកម្លាំងស្នូលផងដែរ៕

(ប្រភពព័ត៌មាន: VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម
បើកសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤