ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាប្រារព្ធពិធីគោរព្ធវិញ្ញាណក្ខ័ន្ធកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីនៅកម្ពុជា

06:41 | 22/12/2018 (យោងតាម vietnamplus.vn)

យុគសម័យ - ក្នុងឱកាសរំលឹកខួបលើកទី ៧៤ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម នាព្រឹកថ្ងៃទី ២១ ខែធ្នូ នៅរាជធានីភ្នំពេញ (នៃព្រះរាជាណាចក្រកម្ពុជា) ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងស្ថាប័នផ្សេងៗអមស្ថានទូត រួមជាមួយតំណាងសមាគមខ្មែរ - វៀតណាម សហគ្រាសវៀតណាម និស្សិតវៀតណាម និងក្រុមនិស្សិតយោធាវៀតណាមដែលកំពុងសិក្សានៅកម្ពុជាជា បានរៀបចំពិធីដាក់​កម្រងផ្កា និងអុជធូប ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី នៅវិមានមិត្តភាពវៀតណាម - កម្ពុជា។

គណៈប្រតិភូនៃកងយោធពលខេមរៈភូមិន្ទ ដឹកនាំដោយ នាយឧត្តមសេនីយ៍ លោក ជៀង អំ រដ្ឋលេខាធិការនៃក្រសួងការពារជាតិកម្ពុជា បានអញ្ជើញដាក់កម្រងផ្កានិងអុជធូប រំលឹកដល់វិញ្ជាណក្ខ័ន្ធយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនៅកម្ពុជា។ (រូបថតៈ វៀតណាម +)

គណៈប្រតិភូកងយោធពលខេមរៈភូមិន្ទបានអញ្ជើញគោរព្ធវិញ្ញាណក្ខ័ន្ធយុទ្ធជនស្ម័គ្រចិត្តវៀតណាម (រូបថតៈ Vietnam+)

តមសេនីយ៍ លោក ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា រួមជាមួយនាយទាហាន នាយទាហានជាន់ខ្ពស់ជាច្រើនរូបទៀត តំណាងអង្គការនានា នៃកងយោធពលខេមរៈភូមិ បានអញ្ជើញដាក់កង្រងផ្កា អុជធូប ដើម្បីគោរពដល់វិញ្ញាណក្ខ័ន្ធយុទ្ធជនស្ម័គ្រចិត្តវៀតណាម ជំនាញការវៀតណាម ដែលពលីទាំងសាច់ស្រស់ឈាមស្រស់ ដើម្បីជួយប្រជាជនកម្ពុជា រួចផុតពីការប្រល័យពូជសាសន៍។

គណៈប្រតិភូកងយោធពលខេមរៈភូមិន្ទបានអញ្ជើញគោរព្ធវិញ្ញាណក្ខ័ន្ធយុទ្ធជនស្ម័គ្រចិត្តវៀតណាម (រូបថតៈ Vietnam+)

លើសពីនេះទៀត នៅក្នុងក្រខ័ណ្ឌនៃសកម្មភាពអបអរសាទរនូវអនុស្សាវរីយ៍ទាំងនេះស្ថានទូតវៀតណាមប្រចាំកម្ពុជាក៏បានរៀបចំពានរង្វាន់ប្រកួតកីឡាមិត្តភាពមួយចំនួន រវាងកម្មាភិបាលវៀតណាមនិងមន្ត្រីកម្ពុជា ដូចជាការប្រកួតបាល់ទាត់ កីឡាវាយកូនបាល់លើតុជាដើម ក្នុងបំណងពង្រីកបន្ថែមទៀតការយល់ដឹងនិងជំរុញទំនាក់ទំនងមិត្តភាពរវាងកម្មាភិបាលវៀតណាមកំពុងបំពេញការងារនៅកម្ពុជាជាមួយអាជ្ញាធរពាក់ព័ន្ធនានារបស់កម្ពុជាផងដែរ។

កម្មាភិបាលនៃស្ថានទូតវៀតណាម និងស្ថាប័នផ្សេងៗ អមស្ថានទូតអញ្ជើញដាក់កម្រងផ្កា និងអុជធូប រំលឹកដល់វិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅវិមានមិត្តភាពវៀតណាម - កម្ពុជា (រូបថ៖ Vietnam+)

(យោងតាម vietnamplus.vn)

(យោងតាម vietnamplus.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip