យុគសម័យ - តបតាមការអញ្ជើញរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich សមាជិកការិយាល័យនយោបាយ អនុប្រធានគណៈកម្មការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែធ្នូ។
ទិដ្ឋភាពនៃពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមនៅវិមានសន្តិភាព (រូបថតៈ TTXVN)
ទិដ្ឋភាពនៃពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមនៅវិមានសន្តិភាព (រូបថតៈ TTXVN)
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាអបអរសាទរនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមនិងគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម (រូបថតៈ TTXVN)
ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាលើកនេះរបស់គណ:ប្រតិភូយោធាជាន់ខ្ពស់ វៀតណាម ដែលដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដោយគោលបំណងរួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អប្រសើររវាងប្រជាជន និងកងទ័ពវៀតណាម - កម្ពុជា។
ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើពិធីសារសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ (រូបថតៈ TTXVN)
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញថ្លែងមតិនៅក្នុងកិច្ចទ្វេភាគី (រូបថតៈ TTXVN)
គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមនៅក្នុងកិច្ចប្រជុំទ្វេភាគី (រូបថតៈ TTXVN)
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជ់ើញថ្លែងក្នុងពិធី (រូបថតៈ TTXVN)
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ TTXVN)
ក្នុងអំឡុងពេលទស្សនកិច្ចនេះ ភាគីទាំងពីរនឹងវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្នុងឆ្នាំ២០១៨ រវាងវៀត ណាមនិងកម្ពុជា និងឯកភាពគ្នាលើទិសដៅ និងវិធានការដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារ និងផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០១៩។ នាឱកាសនេះ គណៈប្រតិភូក៏បានអញ្ជើញចូលរួមជាកិតិ្តយស ក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)








មតិពីមិត្តអ្នកអាន