នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួយជាមួយ រដ្ឋមន្ត្រីក្រសួងផែនការនៃព្រះរាជាណាចក្រកម្ពុជា

14:09 | 29/11/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ក្នុងពិធីទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងផែនការនៃព្រះរាជាណាចក្រកម្ពុជា លោក ឆាយ ថន ដែលកំពុងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅវៀតណាមនាព្រឹកថ្ងៃទី២៩ខែវិច្ឆិកានេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្វាគមន៍នូវដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់លោករដ្ឋមន្រ្តីនិងគណៈប្រតិភូ គឺបានបង្ហាញពីការអភិវឌ្ឍដ៏យ៉ាងល្អនូវទំនាក់ទំនង “អ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពយូរអង្វែង” រវាងវៀតណាមនិងកម្ពុជា។

ទិដ្ឋភាពនៃជំនួប (រូបថតៈ VGP/Nhật Bắc)

នាយករដ្ឋមន្ត្រីក៏បានអបអរសាទរប្រទេសកម្ពុជាចំពោះកំណើនសេដ្ឋកិច្ចដែលទទួលបានក្នុងដំណាក់កាលកន្លងទៅ ដោយសម្រេចបានជាមធ្យមគឺ៧%ក្នុងមួយឆ្នាំ ហើយបានធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និង IMF វាយតម្លៃថា ឈរលំដាប់ថ្នាក់ទី ៦ នៅក្នុងបណ្តាប្រទេសដែលមានកំណើនខ្ពស់នៃពិភពលោក។ នាយករដ្ឋមន្ត្រីមានសេចក្តីរីករាយដោយឃើញថា ទំនាក់ទំនងមិត្តភាពនិងកិច្ច សហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជាបានធ្វើឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់និងកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។

ចំណែករដ្ឋមន្ត្រី លោក ឆាយ ថន បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់គណៈប្រតិភូ សំដៅបង្កើនថែមទៀត កិច្ចសហប្រតិបត្តិការរវាងក្រសួងផែនការកម្ពុជានិងក្រសួងផែនការនិងវិនិយោគវៀតណាម។

ក្នុងជំនួបនេះ រដ្ឋមន្ត្រី លោក ឆាយ ថន បានសង្កត់ធ្ងន់ថា បក្ស រដ្ឋនិងប្រជាជនកម្ពុជា ចងចាំនិងដឹងគុណជានិច្ច ចំពោះការគាំទ្រនិងជួយឧបត្ថម្ភរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ក្នុងបុព្វហេតុរំដោះប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ក៏ដូចជាក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាដូចសពថ្ងៃ។ រដ្ឋមន្ត្រី លោកឆាយថនបានមានប្រសាសន៍ថា កិច្ចពិភាក្សារវាងក្រសួងផែនការកម្ពុជានិងក្រសួងផែនការនិងវិនិយោគវៀតណាមបានទទួលជោគជ័យ។ ឈរលើមូលដ្ឋាននៃភារកិច្ចដែលបាននាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរប្រគល់ជូននោះ ក្រសួងផែនការនៃប្រទេសទាំងពីរក៏បានពិភាក្សាអំពីដំណោះស្រាយជាច្រើនដើម្បីពង្រីកផែនការសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។

លោករដ្ឋមន្រ្តីឆាយថន បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងរដ្ឋាភិបាលវៀតណាមដែលជានិច្ចកាលគាំទ្រ ជួយឧបត្ថម្ភក្រសួងផែនការកម្ពុជាក្នុងការបណ្តុះបណ្តាលនិងលើកកំពស់សមិត្ថភាពប្រភពធនធានមនុស្ស។ លោករដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងគ្រប់វិស័យ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែល ក្រសួងទាំងពីរបានកសាងនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្របខ័ណ្ឌមួយដើម្បីភ្ជាប់សេដ្ឋកិច្ចរវាងវៀតណាមនិងកម្ពុជាដល់ឆ្នាំ២០៣០ ព្រមទាំងស្នើឲ្យភាគីទាំងពីរ បង្កើតឲ្យបានឆាប់ៗនូវផែនការមេស្តីពីការតភ្ជាប់សេដ្ឋកិច្ចវៀតណាម - កម្ពុជារហូតដល់ឆ្នាំ ២០៣០ ដូចមានចែងក្នុងកិច្ចព្រមព្រៀងក្របខ័ណ្ឌផងដែរ។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការដែល ក្រសួងទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយដើម្បីភ្ជាប់សេដ្ឋកិច្ចរវាងវៀតណាមនិងកម្ពុជាដល់ឆ្នាំ២០៣០ ព្រមទាំងស្នើឱ្យភាគីទាំងពីរឆាប់បង្កើតផែនការមេស្តីពីការតភ្ជាប់សេដ្ឋកិច្ចវៀតណាម - កម្ពុជារហូតដល់ឆ្នាំ 2030 ដូចបានចែងក្នុងកិច្ចព្រមព្រៀងក្របខ័ណ្ឌ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជឿជាក់ថា ក្រសួងទាំងពីរនឹងបន្តលើកកម្ពស់ប្រពៃណីនៃកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកក្នុងការពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងចីរភាពយូរអង្វែង រវាងវៀតណាមនិងកម្ពុជា៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន