កម្ពុជាអះអាងថា ទំនាក់ទំនងជាមួយវៀតណាមកំពុងបន្តរីកចម្រើនយ៉ាងល្អប្រសើរ

19:42 | 04/12/2018

អញ្ជើញឆ្លើយសម្ភាសន៍ក្នុងឱកាសដែលនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែនអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាម ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ ខែធ្នូ តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នោះ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រី អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តីកម្ពុជា បានអោយដឹងថា តាមផែនការ នាយករដ្ឋមន្រ្តី សម្ដេច តេជោ ហ៊ុន សែន នឹងអញ្ជើញជួបសម្ដែងការគួរសមនិងជួបចរចាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់វៀតណាម ហើយអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិ បតិ្តការទ្វេភាគីជាច្រើនរវាងកម្ពុជានិងវៀតណាម។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រី អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តីកម្ពុជាអញ្ជើញឆ្លើយសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវៀតណាមប្រចាំកម្ពុជា (រូបថត៖ TTXVN)

លោក ផៃ ស៊ីផាន បានបន្តថា កម្ពុជាជានិច្ចកាលជំរុញហើយមានគោលបំណងចង់អោយវៀត ណាមទទួលបានកិច្ចសន្ទនាជាមួយដៃគូទាំងអស់ដោយឈរលើមូលដ្ឋាននៃសន្តិភាព ការគោរពនិងការយល់ដឹងគ្នាទៅវិញទៅមក។ លោក ផៃ ស៊ីផាន បានបញ្ជាក់ថា អាទិភាពរបស់កម្ពុជានោះគឺសន្តិភាពនិងកិច្ចសន្ទនា។ កម្ពុជាជានិច្ចកាលមានគោលបំណងចង់អោយបណ្ដាភាគីសន្ទនាគ្នា ព្រមទាំងលើកទឹកចិត្តអោយភាគីនានាដោះស្រាយបញ្ហាដោយច្បាប់និងតុលាការអន្តរជាតិផងដែរ។

តាមរដ្ឋមន្រ្តី អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តីកម្ពុជាអោយដឹងថា នាបច្ចុប្បន្ន កម្ពុជានិងវៀត ណាមកំពុងរួមគ្នាស្ថាបនាសម័យកាលប្រវត្តិសាស្ត្រថ្មីមួយ ហើយនាំទំនាក់ទំនងមិត្តភាពទ្វេភាគីឡើងកំពស់ថ្មី។ លោក ផៃ ស៊ីផាន បានអះអាងថា ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្រ្តី សម្ដេច តេជោ ហ៊ុន សែន នាពេលខាងមុខនេះ ពិតជានឹងទទួលបានជោគជ័យយ៉ាងល្អប្រសើរ ដោយបន្តពង្រឹងនិងពង្រីកទំនាក់ទំនងជាប្រទេសភូមិផងរបងជាប់គ្នាដ៏ល្អ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរដើម្បីឆ្ពោះទៅរកអនាគត៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន