ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន

20:51 | 08/12/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នៅព្រឹកថ្ងៃទី ៨ ខែធ្នូ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបសវនាការជាមួយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច តេជោហ៊ុនសែន ដែលសម្តេចកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc។

ប្រធានរដ្ឋសភាវៀតណាម​លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេច តេជោ ហ៊ុន​សែន (រូបថតៈ TTXVN)

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមាននៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី មកកាន់ប្រទេសវៀតណាម។ លោកស្រីប្រធានរដ្ឋសភាវៀតណាមក៏បានអប អរសាទរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីផងដែរ ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីសាជាថ្មីសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៦ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះអំពីការបោះឆ្នោតកាលពី ថ្ងៃទី២៩ ខែកក្កដា កន្លងទៅថ្មីៗនេះ។

ជាមួយគ្នានេះដែរ លោកស្រី Nguyen Thi Kim Ngan បានអបអរសាទរចំពោះជោគជ័យ ដែលប្រទេសកម្ពុជាត្រូវបានអង្គការបេតិកភណ្ឌពិភពលោក ទទួលស្គាល់និងចុះល្ខោនខោលខ្មែរជាសម្បត្តិអរូបិរបស់ពិភពលោក ដែលនេះគឺជាមោទនភាពរបស់កម្ពុជា។ លោកស្រីបានបញ្ជាក់សារជាថ្មីថា រដ្ឋសភាវៀតណាមបានគាំទ្រពេញទំហឹងចំពោះលទ្ធផលនៃការចរចា និងឯកសារនៃកិច្ចព្រមព្រៀងនានា ដែលភាគីរដ្ឋាភិបាលប្រទេសទាំងពីរ បានចុះហត្ថលេខាក្នុងពេលទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនៅពេលនេះ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ កិត្យានុភាពជាតិរបស់កម្ពុជា ទទួលបាននូវភាពល្បីល្បាញលើឆាកអន្តរជាតិ ពិសេសទៅទៀតនោះ សម្តេចតេជោនឹងបន្តបេសកកម្មរបស់សម្តេចក្នុងការដោះស្រាយបញ្ហាព្រំដែន នៃប្រទេសទាំងពីរវៀតណាម-កម្ពុជាឲ្យបានរួចរាល់ជាស្ថាពរ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ។

ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពីកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៨ដែលមានការកើនឡើង រហូតដល់៧,៣% ដែលជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោ នឹងខិតខំធ្វើការដោះស្រាយបញ្ហាព្រំដែនឲ្យបានចប់សព្វគ្រប់ ដើម្បីបម្រើឧត្តមប្រយោជន៍របស់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា និងវៀតណាម អោយបានកាន់តែល្អប្រសើរឡើង៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន