កងទ័ពវៀតណាមនិងកម្ពុជាជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ជូនសារ

14:42 | 25/10/2018 (យោងតាម qdnd.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាថ្ងៃទី២៥ខែតុលា នៅទីស្នាក់ការក្រសួងការពារប្រទេស ឧត្តមសេនីយ៍ឯក Pham Hong Huong អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានអញ្ជើញទទួលជួបជាមួយ នាយឧត្តមសេនីយ៍ ផន ណារ៉ា អគ្គនាយរង អគ្គនាយដ្ឋានសម្ភារៈបច្ចេកទេស និងជានាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

ឧត្តមសេនីយ៍ឯក Pham Hong Huong អញ្ជើញជូនវត្ថុអនុស្សាវរីយ៍ចំពោះនាយឧត្តមសេនីយ៍​ ផលណារ៉ា (រូបថតៈ qdnd.vn)

នៅក្នុងជំនួបនេះ លោក Pham Hong Huong បានសង្កត់ធ្ងន់ថា នាពេលកន្លងទៅ កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរបាននិងកំពុងអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ក្នុងនោះ កិច្ចសហប្រតិបត្តិការលើវិស័យបញ្ជូន​សារគឺជាខ្លឹមសារសំខាន់មួយ។

ចំណែក នាយឧត្តមសេនីយ៍ លោក ផន ណារ៉ា បានថ្លែងអំណរគុណចំពោះរាល់​ជំនួយដែលកងទ័ពប្រជាជនវៀតណាមបាន​ជួយដល់កងយោធពលខេមរភូមិន្ទ ក្នុងរយៈពេលកន្លងមក ជាពិសេសគឺការបណ្ដុះបណ្ដាលធនធានមនុស្សឲ្យនាយកដ្ឋានបញ្ជូនសារ នៃក្រសួងការពារជាតិកម្ពុជា។ នាយឧត្តមសេនីយ៍លោក ផន ណារ៉ា ក៏បានសម្ដែងនូវការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍដ៏ល្អប្រសើនៃវិ​ស័យ​បញ្ជូន​សាររបស់កងទ័ពប្រជាជនវៀតណាមដែរ។

ទិដ្ឋភាពនៃជំនួប (រូបថតៈ qdnd.vn)

លោក Pham Hong Huong បញ្ជាក់ថា ថ្នាក់ដឹកនាំអគ្គសេនាធិការដ្ឋាន កងទ័ពប្រជាជនវៀតណាមតែងតែគាំទ្រ និងបង្កលក្ខណៈងាយស្រួលដើម្បីភាគីទាំងពីរបន្កកិច្ច​សហប្រតិបត្តិការជាមួយគ្នា សម្រាប់បម្រើឲ្យបុព្វហេតុសន្តិសុខ ការពារជាតិរបស់ប្រទេសនិមួយៗ៕

(យោងតាម qdnd.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម qdnd.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន