ប្រធាននយោបាយយោធភូមិភាគទី៧ អញ្ជើញចូលរួមពិធីប្រណាំងទូក ង នៅខេត្តស្វាយរៀង

16:18 | 30/10/2018 (យោងតាម baoquankhu7.vn បកប្រែដោយ ស្រីពេជ្រ)

យុគសម័យ - នាថ្ងៃទី២៨ តុលា គណៈប្រតិភូយោធភូមិភាគទី៧ (កងទ័ពប្រជាជនវៀតណាម) ដឹកនាំដោយ ឧត្តមនាវីទោ លោក Tran Hoai Trung ប្រធាននយោបាយ បានអញ្ជើញចូលរួមពិធីប្រណាំងទូក ង ប្រពៃណីនៅខេត្តស្វាយរៀង (នៃព្រះរាជាណាចក្រកម្ពុជា)។ អញ្ជើញចូលរួមពិធីមានវត្តមានរបស់លោកជំទាវឧបនាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ម៉ែន សំអន។

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលរួមពិធីប្រណាំងទូក ង លើទន្លេ Waiko (រូបថតៈ baoquankhu7.vn)

ពិធីបុណ្យប្រណាំងទូកង គឺជាពិធីបុណ្យប្រពៃណីមួយដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅលើទន្លេ Waiko ដែលឆ្លងកាត់ទីក្រុងស្វាយរៀង ខេត្តស្វាយរៀងនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអរព្រះគុណដែលបានប្រទានពរនូវរដូវអំណោយផល និងបួងសួងសូមឲ្យទទួលសេចក្តីសុខចម្រើនពេញមួយឆ្នាំ។ ពិធីបុណ្យនេះក៏ជាឱកាសសម្រាប់ប្រជាជនកម្ពុជា បង្ហាញពីការអភិវឌ្ឍកសិកម្មនិងវប្បធម៌ប្រពៃណីដ៏សំបូរបែបរបស់ខ្លួន។

លោក Tran Hoai Trung ប្រធាននយោបាយកងយោធភូមិភាគទី៧រួមជាមួយថ្នាក់ដឹកនាំខេត្ត Tay Ninh និងខេត្ត ស្វាយរៀងទស្សនាការប្រណាំងទូក ង (រូបថតៈ baoquankhu7.vn)


ទិដ្ឋភាពប្រណាំងទូក ង នៅលើទន្លេ Waiko (រូបថតៈ baoquankhu7.vn)


លោក Tran Hoai Trung អញ្ជើញជួបសម្តែងការគួរសមឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ ម៉ែន សំអន (រូបថតៈ baoquankhu7.vn)

ក្នុងជំនួបសម្ដែងការគួរសមជាមួយ ឧបនាយករដ្ឋមន្រ្តី លោកជំទាវ ម៉ែន សំអន និងថ្នាក់ដឹកនាំខេត្តស្វាយរៀង តាងនាមបញ្ជាការដ្ឋានយោធភូមិភាគទី៧ លោក Tran Hoai Trung បានថ្លែងអំណរគុណជូនដល់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល សភាជាតិ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន និងថ្នាក់ដឹកនាំខេត្តស្វាយរៀង ដែលជានិច្ចកាល តែងតែបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅកម្ពុជា កសាងទំនាក់ទំនងអ្នកជិតខាង សន្តិភាព មិត្តភាពរវាងវៀតណាមជាមួយកម្ពុជា ក៏ដូចជារវាងយោធភូមិភាគទី៧ ជាមួយកងទ័ព និងខេត្តនានារបស់កម្ពុជាផងដែរ៕

(យោងតាម baoquankhu7.vn បកប្រែដោយ ស្រីពេជ្រ)

(យោងតាម baoquankhu7.vn បកប្រែដោយ ស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន